កូរ៉េខាងជើង រិះគន់វោហាសាស្ត្រ គ្មានមូលដ្ឋាន ដែលជំរុញ ដោយនយោបាយរបស់ G7 ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង
ព្យុងយ៉ាង៖ មន្ត្រីជាន់ខ្ពស់ម្នាក់ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជេីង) បានរិះគន់អ្វីដែលលោកស្រីហៅថា «វោហាសាស្ត្រដែលគ្មានមូលដ្ឋាន ដែលជំរុញដោយនយោបាយ» ប្រឆាំងនឹងប្រទេសរបស់លោកស្រី ដោយក្រុមប្រទេសទាំងប្រាំពីរ (G7) នេះបើយោងតាមការរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងសេចក្តីថ្លែងការណ៍ សារព័ត៌មានដែលធ្វើឡើងដោយ KCNA លោកស្រី Kim Yo Jong នាយកនាយកដ្ឋាន នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ បានហៅក្រុមប្រទេស G7 ថាជា «ជនល្មើសចម្បងនៃការបំផ្លាញសន្តិភាព និងសន្តិសុខពិភពលោក និងរបបមិនរីកសាយភាយ នុយក្លេអ៊ែរអន្តរជាតិ» ដោយថា ក្រុមនេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីពិភាក្សាអំពីជម្រើស អធិបតេយ្យភាពរបស់កូរ៉េខាងជេីង ឬសិទ្ធិក្នុងការបដិសេធវាឡើយ»។
មន្ត្រីកូរ៉េខាងជើង បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដទៃទៀត បានបង្កាច់បង្ខូចកូរ៉េខាងជើង ដោយវោហាសាស្ត្រដែលគ្មានមូលដ្ឋាន ដែលជំរុញដោយនយោបាយនៅក្នុងកិច្ចប្រជុំកំពូល G7 ដែលបានធ្វើឡើងនៅប្រទេសបារាំង ដោយបង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំង និងការសោកស្តាយ ចំពោះអ្វីដែលនាងហៅថាជាការរំលោភបំពានដោយផ្ទាល់ដោយ G7 នៃរដ្ឋធម្មនុញ្ញកូរ៉េខាងជើង៕
ប្រែសម្រួល ឈូក បូរ៉ា
