ព័ត៌មានអន្តរជាតិ

ក្រុមមេដឹកនាំអឺរ៉ុប ព្រមព្រៀងគ្នា ក្នុងការបន្តដាក់ទណ្ឌកម្មរុស្សី រយៈពេល១ឆ្នាំបន្ថែមទៀត

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃសុក្រថា មេដឹកនាំសហភាពអឺរ៉ុបឬEUបានយល់ព្រមបន្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី សម្រាប់រយៈពេល១២ខែទៀត។

ការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាព អឺរ៉ុបនៅទីក្រុងប្រ៊ូសែល គឺជាលើកទីមួយហើយ ដែលប្លុកនេះបានបន្តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច របស់ខ្លួនសម្រាប់រយៈពេលពេញមួយឆ្នាំ។ ពីមុន​វិធានការ​ត្រូវ​បាន​ពន្យារ​ជា​រៀងរាល់​ប្រាំមួយ​ខែ​ម្តង។

អ៊ុយក្រែន​បាន​បើក​ការ​ចរចា​ក្នុង​ខែ​នេះ​លើ​ចង្កោម​ដំបូង ​នៃ​ការ​ចរចា​ចូល​ជា​សមាជិក​របស់​ខ្លួន​ជាមួយ EU ហើយ​លោកស្រី von der Leyen បាន​និយាយ​ថា​ប្លុក​នេះ​មាន​បំណង​បើក​ចង្កោម​បន្ថែម​ទៀត​នៅ​ពេល​អនាគត​ដ៏ខ្លី ។

លោកស្រី von der Leyen បានប្រាប់សន្និសីទ សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលថា ៖អ្នកទាំងពីរនេះផ្ញើសារដ៏ខ្លាំងមួយ ហើយយើងបន្តការងារ របស់យើងដើម្បីបញ្ចប់កញ្ចប់ទណ្ឌកម្មទី២១ ។ ទាំងនេះគឺជាទណ្ឌកម្មដ៏លំបាកដែលនឹងរក្សាសម្ពាធលើប្រទេសរុស្ស៊ី។

គួរឲ្យដឹងដែរថា ក្រុមប្រឹក្សាអឺរ៉ុបក៏បានអនុម័តសេចក្តីសន្និដ្ឋានរួមស្តីពីអ៊ុយក្រែនដែលគាំទ្រដោយមេដឹកនាំសហភាពអឺរ៉ុបទាំង២៧ជាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ នេះបើយោងតាមប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ក្នុងសន្និសីទសារព័ត៌មាន៕

ប្រែសម្រួល៖ស៊ុនលី

To Top