អាល្លឺម៉ង់វាយបកឈ្នះកូដឌីវ័រ ២ ទល់ ១ កក់កៅអីវគ្គបន្តនៅ World Cup 2026
ក្រុមជម្រើសជាតិអាល្លឺម៉ង់បានកក់កៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយជាផ្លូវការ បន្ទាប់ពីបានវាយបកយកឈ្នះក្រុមកូដឌីវ័រ (Ivory Coast) ក្នុងលទ្ធផល ២–១ នៅក្នុងការប្រកួតពូល E នៅកីឡដ្ឋាន Toronto Stadium ប្រទេសកាណាដា។
កូដឌីវ័រនាំមុខមុន ប្រធានក្រុម Franck Kessie បានស៊ុតបញ្ចូលទីបើកឆាកឱ្យកូដឌីវ័រនាំមុខ ១–០ នៅនាទីទី ៣០។

គ្រូបង្វឹក Julian Nagelsmann បានសម្រេចចិត្តប្តូរDeniz Undav ចូលនៅនាទីទី ៦០ ដែលជាចំណុចរបត់នៃការប្រកួត។ Undav បានស៊ុត ស្មើ ១–១ នៅនាទីទី ៦៨ ក្រោមការបញ្ជូនបាល់ពី Nadiem Amiri។
គ្រាប់ជ័យជម្នះចុងម៉ោង ឈានចូលដល់ម៉ោងបន្ថែម នាទីទី ៩០+៤ Deniz Undav ដដែលបានទទួលបាល់ពី Felix Nmecha រួចស៊ុតចំគោលដៅយ៉ាងល្អ បញ្ចប់ការប្រកួតដោយជ័យជម្នះ ២–១ សម្រាប់អាល្លឺម៉ង់។
ជ័យជម្នះនេះបានជួយឱ្យអាល្លឺម៉ង់ឆ្លងផុតវគ្គចែកពូល World Cup ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០១៤ មក ខណៈអ្នកចាំទី Manuel Neuer បានបង្កើតប្រវត្តិសាស្ត្រក្លាយជាអ្នកចាំទីដែលបង្ហាញខ្លួនបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ២១ ប្រកួត។

