DAP News
ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ រិះគន់អាមេរិក​ ដែលមិនអាចធានា បាននូវបទឈប់បាញ់​ នៅលីបង់

តេអេរ៉ង់៖​ អ៊ីរ៉ង់ឧ្យដឹងថា សហរដ្ឋអាមេរិកមិនអាចធានា បាននូវបទឈប់បាញ់នៅលីបង់នោះទេ ហើយប្រធានបទនេះនឹង ក្លាយជាចំណុចកណ្តាល នៅក្នុងកិច្ចប្រជុំស្វីស។

នៅក្នុងនោះដែរ​ ប្រភពព័ត៌មានអ៊ីរ៉ង់ឧ្យដឹងថា ច្រកសមុទ្រហ័រមូសនឹងមិនបើកឡើងវិញទេ ដរាបណាបទឈប់បាញ់នៅលីបង់មិនត្រូវបានគោរព ហើយការលើកលែង​ សម្រាប់ការលក់ប្រេងអ៊ីរ៉ង់​ មិនត្រូវបានចេញ។

ស្របពេលជាមួយគ្នានេះដែរ​ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលឧ្យដឹងថា អ៊ីស្រាអែល​ នឹងមិនដកខ្លួនចេញពីតំបន់សន្តិសុខនៅលីបង់ទេ​ ដែលមានន័យថា​ អ៊ីស្រាអែល​ នឹងបន្ដឈរជេីងនៅក្នុងទឹកដីលីបង់​ ដែលខ្លួនវាយយកបាន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top