កីឡា

ភ្ញាក់ផ្អើលនៅ World Cup 2026 ក្រុមជើងថ្មី កាប់វែរ បន្តបង្កើតភាពអស្ចារ្យ ដោយស្មើជាមួយអ៊ុយរ៉ូហ្គាយ ២-២

ការប្រកួតក្នុងវគ្គសន្សំពិន្ទុ រវាងក្រុមអតីតជើងឯកពិភពលោក អ៊ុយរ៉ូហ្គាយ និងក្រុមប្រទេសដែនកោះតូច កាប់វែរ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ នៅកីឡដ្ឋាន Hard Rock Stadium នាក្រុងម៉ៃអាមី សហរដ្ឋអាមេរិក។

​ការនាំមុខមុន ក្រុមដែនកោះកាប់វែរ បានបើកឆាកនាំមុខមុនដោយគ្រាប់បាល់ហ្វ្រីឃីតយ៉ាងស្អាតពីកីឡាករ Kevin Pina នៅនាទីទី ២១។

​ការវាយបករបស់អ៊ុយរ៉ូហ្គាយ អ៊ុយរ៉ូហ្គាយបានរកគ្រាប់បាល់វាយបក និងនាំមុខវិញ ២-១ ភ្លាមៗនៅចុងវគ្គទីមួយ ដោយកីឡាករ Araújo នាទីទី ៤៤ និង Cano នាទីទី ៤៥+៦។

​ការតស៊ូមិនចុះចាញ់ ចូលដល់វគ្គទីពីរ ភាពអំណត់របស់កាប់វែរបានហុចផល ដោយកីឡាករ Helio Varela អាចរកគ្រាប់បាល់តាមស្មើ ២-២ បានសម្រេចនៅនាទីទី ៦១។

បន្ទាប់ពីបានទប់ស្មើជាមួយក្រុមខ្លាំងអេស្ប៉ាញ ០-០ កាលពីប្រកួតដំបូងរួចមក លទ្ធផលស្មើជាមួយអ៊ុយរ៉ូហ្គាយ ២-២ នេះបានធ្វើឱ្យក្រុមរហស្សនាម «ឆ្លាមខៀវ» (Blue Sharks) កាប់វែរ ក្លាយជាក្រុមដែលទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរខ្លាំងបំផុតនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ព្រមទាំងមានឱកាសខ្ពស់ក្នុងការឡើងទៅវគ្គបន្តទៀតផង។

To Top