គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ ទៅដល់រមណីយដ្ឋាន Buergenstock ក្នុងប្រទេសស្វីស ខណអ៊ីរ៉ង់បន្ដរិះគន់អាមេរិក ជុំវិញបទឈប់បាញ់នៅលីបង់
ស្វីស៖ គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ បានទៅដល់នៅរមណីយដ្ឋានភ្នំ Buergenstock ក្នុងប្រទេសស្វីសហេីយនៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលចុះហត្ថលេខាដោយភាគីទាំងពីរ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ខណអាមេរិកបន្ដត្រូវវានរិះគន់ ជុំវិញបទឈប់បាញ់នៅលីបង់។
អ៊ីរ៉ង់ឧ្យដឹងថា សហរដ្ឋអាមេរិកមិនអាចធានាបាននូវបទឈប់បាញ់នៅលីបង់នោះទេ ហើយប្រធានបទនេះនឹងក្លាយជាចំណុចកណ្តាលនៅក្នុងកិច្ចប្រជុំស្វីស។
នៅក្នុងនោះដែរ ប្រភពព័ត៌មានអ៊ីរ៉ង់ឧ្យដឹងថា ច្រកសមុទ្រហ័រមូសនឹងមិនបើកឡើងវិញទេ ដរាបណាបទឈប់បាញ់នៅលីបង់មិនត្រូវបានគោរព ហើយការលើកលែង សម្រាប់ការលក់ប្រេងអ៊ីរ៉ង់ មិនត្រូវបានចេញ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលឧ្យដឹងថា អ៊ីស្រាអែល នឹងមិនដកខ្លួនចេញពីតំបន់សន្តិសុខនៅលីបង់ទេ ដែលមានន័យថា អ៊ីស្រាអែល នឹងបន្ដឈរជេីងនៅក្នុងទឹកដីលីបង់ ដែលខ្លួនវាយយកបាន៕
ប្រែសម្រួល ឈូក បូរ៉ា
