DAP News
Feature

ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ

ភ្នំពេញ៖ បណ្ដាខេត្ត​ដែលមាន​សក្ដានុ​ពលនៅ​តំបន់​សមុទ្រ​ចំនួន​៤ រួម​មាន ខេត្ត​ព្រះ​សីហនុ កំព​ត កោះ​កុង និង​ខេត្ត​កែប ​មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់​កន្លែង សម្រាប់​ផ្ដល់​ជូន​អតីតព​លករត្រឡ​ប់មក​ពីប្រ​ទេស​ថៃ និង​អ្នក​កំពុង​ស្វែង​រកការ​ងារ​ធ្វើ។ នេះបើតាម​ឱ្យដឹង​ពីក្រ​សួ​ង​ការ​ងារ និងបណ្ដុះប​ណ្ដាលវិ​ជ្ជាជីវៈដែ​លបា​នផ្ស​ព្វផ្សា​យ​កាល​ពីពេ​លថ្មីៗ​នេះ។

 
តាមរយៈ​ការផ្សព្វ​ផ្សាយ ក្រសួង​ការងារ បាន​ឱ្យដឹង​ថា គិត​ត្រឹម​ថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ​២០២​៦នេះ ខេត្ត​ព្រះ​សីហនុ កំព​ត កោះ​កុង និង​ខេត្ត​កែប មានឱកាស​ការងា​រ​សរុប​ចំនួ​ន ៥,៨៩៧​កន្លែង កំពុង​រង់ចាំបង​ប្អូនអ​តីតព​លក​រត្រ​ឡប់​មក​ពី​ប្រទេស​ថៃ និងអ្នក​កំពុង​ស្វែង​រកកា​រងា​រធ្វើ​នៅ​ក្នុង​វិស័យ​ឧស្សា​ហ​កម្ម និង​វិស័យ​សេ​វា​កម្ម។

 
ដើម្បីទ​ទួលបានឱ​កាស​ការ​ងារ​ទាំ​ងនោះ បង​ប្អូន​អតីត​ពល​ករ​ត្រឡប់​មក​ពីប្រ​ទេ​សថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ អាច​ស្វែង​រក​លេខ​ទំនាក់​ទំនង ឈ្មោះ​រោង​ចក្រ និង​វិស័យ​ដែលខ្លួន​ពេញ​ចិត្ត​បាន​តាម​រយៈ​ខិត្ត​បណ្ណ​ការ​ងារ​របស់​ក្រសួ​ងដែល​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​លម្អិត។
 
ជាមួយគ្នា​នេះ ក្រៅ​ពីទំនាក់​ទំនង​ផ្ទាល់​ជាមួយ​រោង​ចក្រ សហ​គ្រាស និង​រោង​ចក្រ​ផ្ទាល់ អ្នក​ស្វែង​រកការ​ងារ​ទាំង​អស់ ជា​ពិសេ​ស​បង​ប្អូន​អតីត​ពលករ ក៏អាច​ទាក់ទ​ងមក​ប្រព័ន្ធ​ទំនា​ក់ទំនង​បន្ទាន់ ១២៩​៧ ដើម្បី​ឱ្យក្រ​សួងកា​រងារ​ជួ​យ​សម្រ​ប​សម្រួល​ស្វែង​រកការ​ងារជូ​​នផងដែរ៕

To Top