ព័ត៌មានអន្តរជាតិ

លោក Trump គម្រាមវាយប្រហារអ៊ីរ៉ង់ម្តងទៀត ព្រមទាំងគ្រប់គ្រងយកច្រកសមុទ្រ Hormuz មួយចំណែកធំ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យបានគំរាមអ៊ីរ៉ង់ជុំវិញ ច្រកសមុទ្រ Hormuz នៅពេលដែលកិច្ចចរចារវាងប្រទេសទាំងពីរបានចាប់ផ្តើមនៅក្នុងប្រទេសស្វីស។

លោក Trump បានប្រាប់ Fox News ក្នុងបទសម្ភាសតាមទូរស័ព្ទថា សហរដ្ឋអាមេរិកអាចនឹងកាន់កាប់ច្រកសមុទ្រ ប្រសិនបើយើងត្រូវតែធ្វើកិច្ចការងារនេះ។

លោក Trump បាន​និយាយ​ថា លោក​បាន​ប្រាប់​មន្ត្រី​អ៊ីរ៉ង់​នៅយប់ថ្ងៃដដែលនោះ​ថា​៖​អ្នក​បិទ​វា នោះ​អ្នក​នឹង​មិន​មាន​ប្រទេសខ្លួនឯងទៀតទេ​។ លោក​ប្រធានាធិបតី​មិន​បាន​ប្រាប់​ឈ្មោះ​ជន​ជាតិ​អ៊ីរ៉ង់​ដែល​លោក​និយាយ​នោះ​ទេ។

លោក Trump បាននិយាយថា ប្រសិនបើកិច្ចពិភាក្សា ជាមួយអ៊ីរ៉ង់បរាជ័យ ទីក្រុងវ៉ាស៊ីនតោននឹងប្រមូលយក២០ភាគរយ លើប្រេងដែលឆ្លងកាត់ផ្លូវទឹកថាមពលពិភពលោកដ៏សំខាន់មួយនេះ។

គួរឲ្យដឹងដែរថា ប្រហែលមួយភាគប្រាំ នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកបានឆ្លងកាត់ច្រកសមុទ្រ មុនពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារ ដ៏ធំលើប្រទេសអ៊ីរ៉ង់នៅថ្ងៃទី២៨ខែកុម្ភៈកន្លងមក។

ទីក្រុងតេហរ៉ង់បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងបិទច្រកសមុទ្រជុំវិញការបន្តការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់។

កាលពីព្រឹកថ្ងៃអាទិត្យ លោក Trump ក៏បានព្រមានថា អ៊ីរ៉ង់អាចប្រឈមមុខនឹងការវាយប្រហារស្រដៀងគ្នា ឬខ្លាំងជាងនេះ ប្រសិនបើខ្លួនមិនបញ្ឈប់ក្រុមហេសបូឡា ពីការបង្កបញ្ហានៅលីបង់ទេនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top