ចិនសង្ឃឹមថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងរក្សាសន្ទុះនៃការចរចា ហើយបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវវឌ្ឍនភាព វិជ្ជមាននៅក្នុងការចរចា
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឧ្យដឹងថា ប្រទេសចិន សង្ឃឹមថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងរក្សាសន្ទុះនៃការចរចា និងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវវឌ្ឍនភាពវិជ្ជមាននៅក្នុងការចរចា។
លោក Guo បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើកិច្ចចរចាអ៊ីរ៉ង់-សហរដ្ឋអាមេរិក នៅប្រទេសស្វីស៕
ប្រែសម្រួល ឈូក បូរ៉ា
