DAP News
កីឡា

Lionel messi បំបែកកំណត់ត្រា អាហ្សង់ទីនផ្តួលអូទ្រីស ឡើងវគ្គបន្ទាប់ World Cup 2026

អាហ្សង់ទីន បានបង្ហាញភាពខ្លាំងដោយយកឈ្នះ អូទ្រីស ក្នុងលទ្ធផល 2-0 នៅព្រឹត្តិការណ៍ FIFA World Cup 2026 វគ្គចែកពូល J។

Lionel Messi ជាវីរបុរសប ដោយស៊ុតបញ្ចូលទីទាំងពីរគ្រាប់ និងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រ World Cup ជាមួយ 18 គ្រាប់ ។

ដោយយកឈ្នះ Austria ក្នុងលទ្ធផល 2-0 នៅការប្រកួតពូល J នៃ FIFA World Cup 2026។ ជ័យជម្នះនេះមិនត្រឹមតែផ្តល់ 3 ពិន្ទុសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសរបស់អាហ្សង់ទីន ក្នុងការឡើងទៅវគ្គបន្ទាប់ផងដែរ។

អាហ្សង់ទីនបានគ្រប់គ្រងការប្រកួតយ៉ាងល្អ ទាំងការកាន់បាល់ និងការបង្កើតឱកាសស៊ុតបញ្ចូលទី ខណៈអូទ្រីសបានព្យាយាមតស៊ូយ៉ាងខ្លាំង ប៉ុន្តែមិនអាចទម្លុះខ្សែការពារដ៏រឹងមាំរបស់គូប្រកួតបានឡើយ។

លទ្ធផលនេះបង្ហាញថា អាហ្សង់ទីននៅតែជាបេក្ខភាពដ៏ខ្លាំងមួយ សម្រាប់ការប្រជែងពានរង្វាន់ពិភពលោកឆ្នាំ 2026។

To Top