ប្រភពព័ត៌មានថា ឥណ្ឌាកំពុងចរចាលក់មីស៊ីល BrahMos ល្បឿនលឿន ជាងសំឡេងទៅឲ្យ អេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីសង្គ្រាម នៅមជ្ឈិមបូព៌ាផ្ទុះឡើង
បរទេស៖ ប្រភពព័ត៌មានឥណ្ឌា ចំនួនបួនបាននិយាយថា រដ្ឋាភិបាលឥណ្ឌាកំពុងចរចាជាមួយ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីលក់ប្រព័ន្ធការពារជាតិសំខាន់ៗមួយចំនួនរបស់ខ្លួន រួមទាំងមីស៊ីលបញ្ជាល្បឿនលឿនជាងសំឡេង BrahMos ខណៈដែលប្រទេសឈូងសមុទ្រពែក្ស មួយនេះបង្កើនការទិញ អាវុធបន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា ប្រភពពីរដែលដឹងអំពីបញ្ហានេះបានប្រាប់ រ៉យទ័រថា ការពិភាក្សាដែលមិនធ្លាប់មានរបាយការណ៍ពីមុនមក រួមមានការលក់ប្រព័ន្ធការពារដែនអាកាស Akashteer របស់ឥណ្ឌា។
ប្រភពព័ត៌មានទីបី បាននិយាយថា “ប្រទេស អេមីរ៉ាតអារ៉ាប់រួម បានបង្ហាញចំណាប់អារម្មណ៍ ចំពោះប្រព័ន្ធអាវុធមួយ ចំនួនរបស់យើង រួមទាំង មីស៊ីល BrahMos និង Akashteer។ ការចរចារវាងឥណ្ឌា និង ប្រទេសអេមីរ៉ាតអារ៉ាប់រួម ស្ថិតនៅដំណាក់កាលដំបូង ហើយកំពុងដំណើរការយ៉ាងលឿន”។
មន្ត្រីឥណ្ឌា និងក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។
មីស៊ីល BrahMos ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលបញ្ជាលឿនបំផុតមួយរបស់ពិភពលោក ហើយអាចបាញ់ចេញពី វេទិកាដីគោក សមុទ្រ និងអាកាស ខណៈដែលមីស៊ីល Akashteer គឺជាប្រព័ន្ធការពារដែន អាកាសស្វ័យប្រវត្តិពេញលេញ ដែលបង្កើតឡើងដោយក្រុមហ៊ុន Bharat Electronics Ltd (BAJE.NS) ដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌា បើកផ្ទាំងថ្មី និងកងទ័ពឥណ្ឌា។
ប្រែសម្រួលៈ ណៃ តុលា
