ន័រវែស ទម្លាក់ សេណេហ្គាល់ ៣-២ ឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយនៃពានរង្វាន់ World Cup
ក្រុមបាល់ទាត់ជម្រើសជាតិន័រវែសបានកក់កៅអីឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ជាផ្លូវការហើយ បន្ទាប់ពីបានយកឈ្នះលើក្រុមសេណេហ្គាល់យ៉ាងតឹងតែងក្នុងលទ្ធផល ៣ ទល់នឹង ២ នៅក្នុងការប្រកួតពូល ជុំទីពីរ។

នៅក្នុងការប្រកួតនោះ ខ្សែប្រយុទ្ធឆ្នើម Erling Haaland រកបានគ្រាប់បាល់បាន ២ គ្រាប់ម្នាក់ឯង នៅនាទីទី ៤៨ និង ៥៨ បន្ទាប់ពីមិត្តរួមក្រុម Marcus Holmgren Pedersen បានបើកឆាកនាំមុខនៅនាទីទី ៤៣។
ទោះបីជាខ្សែប្រយុទ្ធរបស់សេណេហ្គាល់ Ismaïla Sarr បានព្យាយាមវាយបកទម្លាយសំណាញ់ទីបាន ២ គ្រាប់វិញ នៅនាទីទី ៥៣ និង ៩០+៣ ក៏មិនអាចជួយក្រុមអាហ្វ្រិកមួយនេះឱ្យរួចផុតពីបរាជ័យបានដែរ។

ជ័យជម្នះនេះបានធ្វើឱ្យន័រវែសមាន ៦ ពិន្ទុពេញក្នុង ២ ប្រកួត ខណៈដែលសេណេហ្គាល់មិនទាន់មានពិន្ទុរាប់នៅឡើយទេ។
