DAP News
កីឡា

អាល់ហ្សេរី វាយបកយកឈ្នះហ្សូដង់ ២-១ ក្នុងការប្រកួត World Cup ២០២៦

ក្រុមជម្រើសជាតិអាល់ហ្សេរី បានបង្កើតការវាយបក យ៉ាងអស្ចារ្យនៅក្នុងវគ្គទីពីរ ដើម្បីយកឈ្នះលើក្រុមហ្សូដង់ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតពូល J នៃពានរង្វាន់ FIFA World Cup 2026។

លទ្ធផលនេះបានធ្វើឱ្យក្រុមចំណូលថ្មីហ្សូដង់ត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍នេះជាផ្លូវការ បន្ទាប់ពីចាញ់ ២ ប្រកួតជាប់គ្នា។

​នាទីទី ៣៦ ខ្សែបម្រើ Nizar Al-Rashdan បានទាត់បញ្ចូល ទីយ៉ាងស្អាតជួយឱ្យហ្សូដង់នាំមុខ ១-០ ដែលជាការនាំមុខលើកដំបូងបង្អស់ របស់ពួកគេក្នុងប្រវត្តិសាស្ត្រ World Cup។

​នាទីទី ៦៩ អាល់ហ្សេរីតាមស្មើ ដោយកីឡាករបម្រុង Nadhir Benbouali បានតែតបញ្ចូលទីយ៉ាងល្អពីការលើកជ្រុងរបស់ Riyad Mahrez ជួយឱ្យអាល់ហ្សេរីតាមស្មើ ១-១។

​នាទីទី ៨២ គ្រាប់បាល់ជ័យជម្នះ ខ្សែប្រយុទ្ធ Amine Gouiri បានឆក់ឱកាសទាត់បញ្ចូលទីគ្រាប់ទីពីរ និងជាគ្រាប់បាល់ជ័យជម្នះសម្រាប់អាល់ហ្សេរី។

​ការឈ្នះ ៣ ពិន្ទុដ៏សំខាន់នេះបានជួយឱ្យអាល់ហ្សេរីបន្តក្តីសង្ឃឹមក្នុងការឡើងទៅវគ្គបន្ត ខណៈដែលហ្សូដង់ត្រូវអស់ឱកាសត្រឹមវគ្គចែកពូលនេះ បន្ទាប់ពីគ្មានពិន្ទុទាល់តែសោះក្នុងការប្រកួតពីរលើកកន្លងមក។

To Top