DAP News
ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន នឹងបំពេញទស្សនកិច្ច ក្នុងប្រទេសអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយនៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian កាលពីថ្ងៃអង្គារថា លោកនឹងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ ដើម្បីគោរពដល់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងបញ្ជាក់សារជាថ្មីអំពីសាមគ្គីភាពរបស់ប៉ាគីស្ថានជាមួយអ៊ីរ៉ង់។

គួរឲ្យដឹងដែរថាប្រធានាធិបតីអ៊ីរ៉ង់ ទើបតែបានមកដល់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ច ជាផ្លូវការដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការទូត ដែលកំពុងបន្តបន្ទាប់ ពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top