DAP News
Feature

រដ្ឋមន្រ្តីបរិស្ថាន គាំទ្រ ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន The Haikou Silk Road Academy of Social Sciences របស់ប្រទេសចិន ដឹកនាំដោយ លោក Qiu Wenxu (Marx) អនុប្រធានប្រតិបត្តិ នៃស្ថាប័ន រួមជាមួយប្រតិភូក្រុមហ៊ុនចិនធំៗមួយចំនួន នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

លោក Qiu Wenxu បានលើកឡើងថា ក្រុមការងារវិនិយោគនៃប្រទេសចិននេះ មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងការពិនិត្យលើឱកាសវិនយោគនៅក្នុងប្រទេសកម្ពុជា។
 
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងអំណរគុណនិងគាំទ្រគោលបំណង របស់ក្រុមហ៊ុននានា មានបំណងចង់វិនិយោគនៅកម្ពុជា ជាពិសេស  ដូចជាការវិនិយោគដែលធានាបាននូវនិរន្តរភាពបរិស្ថាន។ លោក ចង់ឃើញកម្ពុជា មានភាពស្អាត សោភ័ណភាព និងបរិស្ថានបៃតង ប្រៀបបាននឹង «ផ្ទះរបស់ខ្លួន» ផ្ទាល់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន កិត្តិយសជាតិ ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកកម្ពុជាកាន់តែច្រើន។
 

ជាមួយគ្នានេះភាពបៃតង កម្ពុជាបានជំរុញការដាំដើមឈើឱ្យបានច្រើនក្នុង១ឆ្នាំ ដោយឡែកនៅឆ្នាំ ២០២៦នេះ ក្រសួងបរិស្ថាន គម្រោងចែកកូនឈើចំនួន៥លាន ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របព្រៃឈើ ព្រមជាមួយការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

To Top