Feature

ចំណូលសួយសារ ពីវិស័យថ្មអារ ចូលក្នុងថវិកាជាតិ ជិត ៤០លានដុល្លារ

ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២ដល់ដើមឆ្នាំ២០២៦ ចំណូលសួយសារពីវិស័យថ្មអារ ចាក់ចូលក្នុងថវិកាជាតិជិត ៤០លានដុល្លារ ដោយមិនគិតពន្ធនិងអាករផេ្សងៗ ។

បើតាមរដ្ឋមន្រ្តី ផែនការអទិភាពបន្ត គឺបង្កើតតម្លៃបន្ថែមតាមរយៈពិពិធកម្ម នៃផលិតផលពីថ្ម រកទីផ្សារក្រៅប្រទេសបន្ថែម និងការគ្រប់គ្រងវិស័យនេះ ដោយគិតគូរពីបរិស្ថាន សុវត្ថិភាព ផលប្រយោន៍និងការបណ្តុះបណ្តាលជំនាញដល់កម្មករខ្មែរ។
 
សូមបញ្ជាក់ថា ថ្មអារ គឺជាប្រភេទថ្មសំណង់ធម្មជាតិ ដែលត្រូវបានកាត់យកចេញពីភ្នំ ឬគាស់កកាយចេញពីក្នុងដីមានសណ្ឋានជាដុំប្លុកធំៗ រួចយកមកអារជ្រៀកកែច្នៃជាសន្លឹក បន្ទះ ឬដុំតូចៗ។ ថ្មប្រភេទនេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការងារសាងសង់ ការតុបតែងលម្អ ដូចជាការ៉ូឡា ជញ្ជាំង និងធ្វើគ្រឿងសង្ហារឹម និងរូបចម្លាក់ផ្សេងៗ៕

To Top