ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិកលើកឡើងថា កិច្ចប្រជុំបច្ចេកទេសជាមួយនឹងអ៊ីរ៉ង់ នឹងប្រព្រឹត្តទៅសាជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅថ្ងៃពុធនេះថា កិច្ចចរចាបច្ចេកទេស រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយ ដែលទំនងជានៅថ្ងៃទី២៩ឬ៣០ខែមិថុនា នៅប្រទេសស្វីស។

ទីភ្នាក់ងារព័ត៌មានគុយវ៉ែតបានរាយការណ៍ថា លោក Rubio បានធ្វើសេចក្តីប្រកាសក្នុងអំឡុងដំណើរ ទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសគុយវ៉ែត ជាកន្លែងដែលគាត់បានជួបជាមួយ Emir Sheikh Mishal Al-Ahmad Al-Jaber Al-Sabah នៃប្រទេសគុយវ៉ែត។

កិច្ចប្រជុំនេះបានផ្តោតទៅលើកិច្ច សហប្រតិបត្តិការ ទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់ ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងគុយវ៉ែត លោក Rubio បាននិយាយថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តក្នុង ការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយដៃគូឈូងសមុទ្ររបស់ខ្លួន។

គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ច នៅគុយវ៉ែតរបស់លោក Rubio គឺជាផ្នែកមួយនៃដំណើរទេសចរណ៍ ក្នុងតំបន់រយៈពេលបីថ្ងៃដែលដំណើរការពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ដែលរួមមានប្រទេសអារ៉ាប់រួម និងបារ៉ែន ជាកន្លែងដែលគាត់គ្រោងនឹងចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ ស្តីពីសន្តិសុខក្នុងតំបន់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top