ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្សី លើកឡើងថា ប្រទេសរុស្សី តែងតែត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចា ជាមួយនឹងអ៊ុយក្រែន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបើកចំហជានិច្ច ចំពោះការចរចាលើអ៊ុយក្រែន ពោលគឺនៅពេលណាក៏បាន។

លោក Lavrov បាននិយាយក្នុងអំឡុងវេទិកាអន្តរជាតិលើកទី១២ថា ៖ នៅពេលដែលយើងអង្គុយនៅតុចរចា ប្រសិនបើមានគំនិតសមហេតុផល សំណើ និងមនុស្សត្រឹមត្រូវនៅម្ខាងទៀត យើងនឹងមិនទុកចិត្តនរណាម្នាក់លើពាក្យ របស់ពួកគេតែម្នាក់ឯងនោះទេ ។

លោក​រដ្ឋមន្ត្រីបាន​និយាយ​ថា ការ​ដោះស្រាយ​នយោបាយ​-ការទូត​នៃ​ស្ថានការណ៍​ជុំវិញ​អ៊ុយក្រែន​គឺ​នៅ​តែមានលទ្ធភាពថានឹង​អាច​ធ្វើ​ទៅ​បាន​នៅឡើយ។

យោងតាមលោក Lavrov ប្រទេសរុស្ស៊ីបានស្នើឱ្យអ៊ុយក្រែនបង្កើនឋានៈប្រធានគណៈប្រតិភូរបស់ខ្លួនយ៉ាងសំខាន់ក្នុងការចរចា ហើយថែមទាំងបង្កើតក្រុមការងារចំនួនបីដែលគ្របដណ្តប់លើបញ្ហាមនុស្សធម៌ នយោបាយ និងយោធារៀងៗខ្លួន។

ខណៈដែលផងដែរលោក Lavrov ក៏បាននិយាយថា ទីក្រុងមូស្គូកំពុងបន្តពិភាក្សា អំពីដំណើរទស្សនកិច្ចដែលអាចធ្វើទៅបានដោយបេសកជន របស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ លោក Steve Witkoff និងកូនប្រសារលោក Jared Kushner ហើយនៅតែត្រៀម ខ្លួនរួចរាល់ដើម្បីស្តាប់សំណើរបស់ពួកគេផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top