Feature

សាកលវិទ្យាល័យបៀលប្រាយ នាំយកថវិកាចំនួន ១០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ទឹកប្រាក់ចំនួន ១០ ០០០ ០០០ រៀល ដែលជាការរួមចំណែកដោយស្ម័គ្រចិត្តពី សិស្សានុសិស្ស សាស្រ្តាចារ្យ បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ ដែលបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

ការចូលរួមនេះ គឺដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើន ដែលបាននិងកំពុងទទួលសេវាថែទាំ សម្រាកព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។

សាកលវិទ្យាល័យបៀលប្រាយ បានថ្លែងអំណរគុណដល់សិស្ស សាស្ត្រាចារ្យ បុគ្គលិកនិងគណៈគ្រប់គ្រងទាំងអស់ ក្នុងការចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបជូនថា ការបរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា  និងកុមារអង្ករខេត្តសៀមរាប តាមរយៈសាកលវិទ្យាល័យបៀលប្រាយ បានបរិច្ចាគចំនួន ៨លើកមកហើយ ដោយរួមមាន៖

  • លើកទី១ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣) : ២០,០០០,០០០ រៀល
  • លើកទី២ (ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥) : ២០,០០០,០០០ រៀល
  • លើកទី៣ (ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦) : ១៣,០១៦,០០០ រៀល
  • លើកទី៤ (ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២) : ១៣,៤២៣,៦០០ រៀល
  • លើកទី៥ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២) : ១០,០០០,០០០ រៀល
  • លើកទី៦ (ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣) : ១០,៥៥៥,៥០០ រៀល
  • លើកទី៧ (ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤) : ១០,៣៤៥,៦០០ រៀល
  • លើកទី៨ (ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥) : ១១,១១១,១០០ រៀល។

.លើកទី ៩ :១០,០០០,០០០រៀល
២៥ មិថុនា ២០២៦

សរុបទឹកប្រាក់ទាំង ៩លើកចំនួន ១១៨,៤៥១,៨០០លានរៀល៕

To Top