ព័ត៌មានអន្តរជាតិ

​ ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងពិភាក្សាអំពីការកាត់បន្ថយពន្ធបដិកា​ ក្រោមក្រុមប្រឹក្សាពាណិជ្ជកម្ម

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឧ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មមួយ ដែលក្រោមនោះ ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃភាគីទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រួមទាំងការកាត់បន្ថយពន្ធគយទៅវិញទៅមក។

លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយថា ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងពីរនឹងធ្វើការពិគ្រោះយោបល់បន្ថែមទៀតលើបញ្ហានេះ។

លោកបានលេីកឡេីងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងវិស័យយន្តហោះ និងកសិកម្ម គឺជាផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ដោយបន្ថែមថា ក្រុមទាំងពីរនឹងបន្តរក្សាការទំនាក់ទំនង លើកទឹកចិត្ត និងណែនាំសហគ្រាសរៀងៗខ្លួន ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងវិស័យពាក់ព័ន្ធ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top