ការនាំចេញអង្កររបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងឈានដល់ ៥លានតោននៅក្នុងឆមាសទីមួយឆ្នាំ២០២៦
ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីក្រសួងកសិកម្ម និងបរិស្ថានថា ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងនាំចេញអង្ករប្រហែល ៥លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ ដោយបង្កើតប្រាក់ចំណូលចំនួន ២.៣៦ពាន់លានដុល្លារអាមេរិក។
របាយការណ៍នេះបានឧ្យដឹងថា ក្នុងអំឡុងពេលនេះ បរិមាណនាំចេញត្រូវបានគេព្យាករថានឹងកើនឡើង ៥.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលតម្លៃនាំចេញត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៣.៣ ភាគរយដោយសារតែតម្លៃទាប។
ក្រសួងបានឧ្យដឹងថា ទីផ្សារអង្ករសកលនៅតែបន្តរងផលប៉ះពាល់ដោយកត្តាភូមិសាស្ត្រនយោបាយ ដែលដាក់សម្ពាធលើការផ្គត់ផ្គង់ និងតម្រូវការ និងជំរុញឱ្យមានការជួញដូរដោយប្រុងប្រយ័ត្ន។
ក្រសួងបានបន្ថែមថា ការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ការងើបឡើងវិញនៃសកម្មភាពពាណិជ្ជកម្ម ខណៈពេលដែលទីផ្សារថាមពលសកលទំនងជាត្រូវការពេលវេលា ដើម្បីងើបឡើងវិញយ៉ាងពេញលេញ៕
ប្រែសម្រួល ឈូក បូរ៉ា









