ព័ត៌មានអន្តរជាតិ

លោក ត្រាំ​ បន្តការរិះគន់សម្ព័ន្ធមិត្ត ណាតូ​ ជុំវិញការគាំទ្រក្នុងសង្គ្រាមនៅអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានបន្តការរិះគន់សម្ព័ន្ធមិត្តណាតូ ជុំវិញជំហររបស់ពួកគេក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយថា លោករំពឹងថា​ នឹងមាន “ភាពស្មោះត្រង់” ពីដៃគូអឺរ៉ុប។

លោក ត្រាំ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយអគ្គលេខាធិការណាតូ លោក Mark Rutte នៅការិយាល័យ Oval ជាកន្លែងដែលលោកបានត្អូញត្អែរម្តងទៀតថា សម្ព័ន្ធមិត្តអឺរ៉ុប​ មិនបានធ្វើអ្វីគ្រប់គ្រាន់​ ដើម្បីគាំទ្រទីក្រុងវ៉ាស៊ីនតោន​ ក្នុងអំឡុងពេលជម្លោះនោះទេ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគ្រាន់តែចង់បានភាពស្មោះត្រង់របស់ពួកគេ”។

លោកបានបន្ថែមថា “សម្ព័ន្ធមិត្តណាូ​ មិនសូវល្អ​ ចំពោះយើងទេ​ នៅក្នុងការប៉ះទង្គិចគ្នាខាងយោធាតិចតួចថ្មីៗនេះ”។

លោក Rutte បានព្យាយាមបន្ថយភាពខុសគ្នារវាងអឺរ៉ុប និងទីក្រុងវ៉ាស៊ីនតោន​ លើសង្គ្រាមអ៊ីរ៉ង់ ដោយកត់សម្គាល់ថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានហោះ ចេញពីមូលដ្ឋាននានានៅទូទាំងអឺរ៉ុប​ ក្នុងអំឡុងពេលជម្លោះ។

លោក ដូណាល់​ ត្រាំ ក៏បានឧ្យដឹងផងដែរថា លោកបានសម្រេចចិត្តចូលរួមកិច្ចប្រជុំកំពូលណាតូ​ នៅខែក្រោយនៅទីក្រុងអង់ការ៉ា គឺ “ដោយសារតែការគោរព” ចំពោះប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top