ព័ត៌មានអន្តរជាតិ

ប្រតិបត្ដិការសង្គ្រោះ កាន់តែខ្លាំងឡើង បន្ទាប់ពីការរញ្ជួយដី ដ៏សាហាវបំផុត របស់ប្រទេសវេណេស៊ុយអេឡា​

ការ៉ាកាស៖​ ប្រទេសវេណេស៊ុយអេឡា​ កំពុងប្រណាំងប្រជែង នឹងពេលវេលា ដើម្បីជួយសង្គ្រោះមនុស្ស រាប់រយនាក់​ ដែលគេជឿថា ជាប់នៅក្រោមអគារដែលដួលរលំ បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងក្លាពីរ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៣៥នាក់ស្លាប់ និង ១៥២០នាក់រងរបួស ខណៈដែលអាជ្ញាធរបានព្រមានថា​ ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ខណៈដែលអ្នកជួយសង្គ្រោះបានតស៊ូ​ ដើម្បីទៅដល់តំបន់ដែលរងគ្រោះខ្លាំងបំផុត។

ការរញ្ជួយដីរាក់ៗ ដែលមានទំហំ​ ៧.២​ និង ៧.៥រ៉ិវទ័រ​ និងវាយប្រហារត្រឹមតែ ៤០វិនាទីប៉ុណ្ណោះកាលពីថ្ងៃពុធ គឺជារញ្ជួយដីខ្លាំងបំផុតដែលបានវាយប្រហារប្រទេសអាមេរិកខាងត្បូងមួយនេះ​ ក្នុងរយៈពេលជាងមួយសតវត្ស និងជាគ្រោះរញ្ជួយដីដ៏សាហាវបំផុតមិនធ្លាប់មាន​ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

វាបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃឆ្នេរសមុទ្រកណ្តាលរបស់ប្រទេស និងរដ្ឋធានីការ៉ាកាស ដែលបង្កឱ្យមានការដួលរលំអគារយ៉ាងទូលំទូលាយ ការដាច់ចរន្តអគ្គិសនី និងការទំនាក់ទំនង ខណៈពេលដែលបង្កើនការភ័យខ្លាចនៃការបំផ្លិចបំផ្លាញបន្ថែមទៀតពីការរញ្ជួយដីជាបន្តបន្ទាប់។

លោក Jorge Rodriguez ប្រធានរដ្ឋសភា វេណេស៊ុយអេឡា​ បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សប្រហែល ២០០ នាក់នៅតែជាប់នៅក្រោមគំនរបាក់បែក។ លោក Rodriguez បានលេីកឡេីងថា «យើងកំពុងប្រណាំងប្រជែង នឹងពេលវេលា ដោយសង្ឃឹមថានឹងជួយសង្គ្រោះ មនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top