ប្រធានាធិបតីចិន សន្យាបង្កើតភាព ជាដៃគូសន្តិសុខ ជាមួយកម្ពុជា
ប៉េកាំង ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua ថា លោកប្រធានាធិបតី ស៊ី ជីនពីង បាននិយាយ នៅថ្ងៃសុក្រ ខណៈដែលលោកបានជួបជាមួយ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅទីក្រុងប៉េកាំងថា ស្ថានភាពអន្តរជាតិ និងតំបន់កំពុងឆ្លងកាត់ «ការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងស៊ីជម្រៅ» ហើយថា ចិន និងកម្ពុជា គួរតែធ្វើការរួមគ្នា ដើម្បីចាក់បញ្ចូលស្ថិរភាពបន្ថែមទៀត ទៅក្នុងសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។









