ព័ត៌មានអន្តរជាតិ

យោធាសហរដ្ឋអាមេរិក បានវាយប្រហារអ៊ីរ៉ង់ ចំណែកអ៊ីរ៉ង់វាយប្រហារ តបតវិញ លើគោលដៅយោធា របស់អាមេរិកនៅក្នុងតំបន់

បរទេស៖ យោធាសហរដ្ឋអាមេរិក បានវាយប្រហារអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅ នឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ទៅលើកប៉ាល់ដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រហ័រមូស ដោយប្រទេសនីមួយៗចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើលក្ខខណ្ឌ នៃបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយថា យន្តហោះបានវាយប្រហារទីតាំងផ្ទុកមីស៊ីល និងយន្តហោះគ្មានមនុស្សបើក និងទីតាំងរ៉ាដាឆ្នេរសមុទ្រ ដោយក្រោយមកបានចេញផ្សាយ វីដេអូស-ខ្មៅដ៏ស្រពិចស្រពិលនៃការផ្ទុះដែលមានស្លាកថា “មិនបានចាត់ថ្នាក់”។ មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានរាយការណ៍ថា ប្រតិបត្តិការនេះបានបញ្ចប់ហើយ។

អ៊ីរ៉ង់បាននិយាយថា គ្រាប់ផ្លោងមួយបានវាយប្រហារតំបន់ជុំវិញកំពង់ផែមួយនៅស៊ីរីក ភាគខាងត្បូងអ៊ីរ៉ង់ ហើយកងកម្លាំងជើងទឹកអ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារគោលដៅយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ទីក្រុងតេអេរ៉ង់មិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលអាចត្រូវបានវាយប្រហារនោះទេ។

ទោះជាយ៉ាងណាក៏ដោយ នៅកន្លែងផ្សេងទៀត មានសញ្ញានៃវឌ្ឍនភាពក្នុងការបញ្ចប់ជម្លោះរយៈពេលបួនខែ ខណៈដែលអ៊ីស្រាអែល និងលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ ភាគីទាំងពីរបានកំណត់កិច្ចព្រមព្រៀងនេះ ជាជំហានដំបូងដែលអំពាវនាវ ឱ្យហេសបូឡាដកហូតអាវុធ និងអ៊ីស្រាអែលដកកងទ័ពចេញពីលីបង់ ប៉ុន្តែវាមិនច្បាស់ថា វានឹងត្រូវបានអនុវត្តយ៉ាងដូចម្តេចនោះទេ។ ក្រុមហេសបូឡាហ៍​បាន​និយាយ​ថា ខ្លួន​នឹង​មិន​សហការ​ឡើយ។
ប្រែសម្រួលៈ ណៃ តុលា

To Top