បើអ្នកបានចុះឈ្មោះ ក្នុងបញ្ជីសមាជិកបេឡាជាតិ សន្តិសុខសង្គម ហៅកាត់ ប.ស.ស. នោះអ្នកនឹងទទួលបាន របបធានារ៉ាប់រង គ្រោះថ្នាក់ការងារ ដែលមានអត្ថប្រយោជន៏ ដូចខាងក្រោម៖
– សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលនិងថែទាំ ព្រមទាំងប្រាក់ឧបត្ថម្ភដល់អ្នក និងអ្នកថែទាំ
– ប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ ពេលដែលឈឺមិនអាចទៅធ្វើការបាន និងឧបករណ៍ជំនួយផ្សេងៗប្រសិនរបួស ឬពិការ ។
– គ្រួសារអ្នកនឹងទទួលបានប្រាក់ឧបត្ថម្ភ ប្រសិនអ្នកមានគ្រោះថ្នាក់ដល់ជីវិត ។
(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)