ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា​ កេីនឡេីងដល់​ ១៤៥០នាក់

ការ៉ាកាស៖​ លោក Jorge Rodriguez ប្រធានរដ្ឋសភា វេណេស៊ុយអេឡា បានឧ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដ៏ខ្លាំងពីរលើក​ ដែលបានវាយប្រហារ ប្រទេសវេណេស៊ុយអេឡា​ កាលពីថ្ងៃពុធសប្ដាហ៍មុន​ បានកើនឡើងដល់ ១.៤៥០ នាក់។

ជាការឆ្លេីយតបនឹងវិបត្ដិធម្មជាតិមួយនេះ​ ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានដាក់ចេញនូវវិធានការសំខាន់ៗ ចំនួនបីសម្រាប់កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ និងកសាងឡើងវិញ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏សាហាវពីរលើកបាន វាយប្រហារតំបន់ភាគខាងជើង របស់ប្រទេសកាលពីថ្ងៃពុធ។

ប្រធានាធិបតីស្តីទីរូបនេះ​ បានបញ្ជាឱ្យប្រមូលឧបករណ៍ សម្អាតកំទេចកំទីពីក្រុមហ៊ុនឯកជន បង្កើតមូលនិធិជំនួយចំនួន ២០០លានដុល្លារអាមេរិក និងផ្តល់ឥណទានពិសេស ដល់ម្ចាស់អាជីវកម្ម​ ដែលរងផលប៉ះពាល់ ជាវិធានការសំខាន់ៗ ក្នុងការឆ្លើយតប ទៅនឹងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ ដែលមិនធ្លាប់មានក្នុង រយៈពេលជាច្រើនទសវត្សរ៍ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស នេះបើយោងតាមប្រធានរដ្ឋសភា លោក Jorge Rodriguez។

ទន្ទឹមនឹងនេះ ប្រទេសនេះកំពុងចាត់វិធានការចាំបាច់​ ដើម្បីសម្របសម្រួលជំនួយអន្តរជាតិ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេស លោក Yvan Gil បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យ៉ាងហោចណាស់មានប្រទេសចំនួន​ ១២មកពីតំបន់នេះ និងតំបន់ផ្សេងទៀតនៃពិភពលោកបានសម្តែងសាមគ្គីភាព និងផ្តល់ជំនួយ។

ប្រទេសវេណេស៊ុយអេឡា​ ត្រូវបានវាយប្រហារកាលពីថ្ងៃពុធ​ ដោយការរញ្ជួយដីពីរលើកជាប់ៗគ្នា​ ដែលមានទំហំ ៧.២ និង ៧.៥រ៉ិចទ័រ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ យ៉ាងទូលំទូលាយនៅក្នុងរដ្ឋ La Guaira និងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំង តំបន់ទីប្រជុំជនការ៉ាកាស ។

រហូតមកដល់ពេលនេះ​ ការរញ្ជួយដីបានឆក់យកជីវិត មនុស្សយ៉ាងហោចណាស់ ២៣៥នាក់ និងរបួសមនុស្សជាង ១៥២០នាក់ នេះបើយោងតាមតួលេខផ្លូវការ៕

To Top