ព័ត៌មានអន្តរជាតិ

អាមេរិក-កូរ៉េខាងត្បូង នឹងធ្វើកិច្ចចរចា ការពារជាតិ ប្រចាំឆ្នាំ មុនការបញ្ចប់កិច្ច ព្រមព្រៀង ចែករំលែក ព័ត៌មានយោធា សេអ៊ូល-តូក្យូ

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចារប្រចាំឆ្នាំ របស់រដ្ឋមន្រ្តីការពារជាតិ របស់ពួកគេនៅក្នុងទីក្រុងសេអ៊ូល សប្តាហ៍ក្រោយនេះ គឺមួយសប្តាហ៍មុនពេលផុតកំណត់ នៃកិច្ចព្រមព្រៀងចែករំលែកព័ត៌មាន យោធារវាងទីក្រុងសេអ៊ូល និងតូក្យូ។

ក្រសួងការពារជាតិលោក Jeong Kyeong-doo និងរដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់ សន្តិសុខលើកទី៥១ (SCM) នៅថ្ងៃសុក្រស្អែកនេះ នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាឲ្យស៊ីជម្រៅ ទៅក្នុងបញ្ហាសន្តិសុខចម្រុះ ដែលកំពុងរង់ចាំ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានថា របៀបវារៈសំខាន់ៗរួមមានស្ថានការណ៍សន្តិសុខ នៅឧបទ្វីបកូរ៉េ ការផ្ទេរប្រតិបត្ដិការ ដោយផ្អែកលើល័ក្ខខ័ណ្ឌ នៃកងកម្លាំងកូរ៉េខាងត្បូង ពីទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងសេអ៊ូល និងការផ្លាស់ប្តូរទីតាំង និងការវិលត្រឡប់នៃមូលដ្ឋានយោធាសហរដ្ឋអាមេរិក៕

ដោយ ឈូក បូរ៉ា

To Top