លោក Xi Jinping ជួបសន្ទនាជាមួយ លោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុស
ព្រឹកថ្ងៃទី២៩ ខែមិថុនា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Aleksandr Lukashenkoប្រធានាធិបតីបេឡារុសនៅសណ្ឋាគារដ្ឋ Diaoyutai នៅក្រុងប៉េកាំង ។
លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងបេឡារុស្សជាមិត្តពិតដែលមានទំនុកចិត្តចំពោះគ្នានិងគាំទ្រគ្នាទៅវិញទៅមក ជាដៃគូល្អដែលមានការអភិវឌ្ឍនិងបុវិលភាពរួម និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងគ្រប់រដូវកាល។ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងបេឡារុសសម្រេចបានការអភិវឌ្ឍបែបលោតឆ្លោះ ដែលបានឈានចូលរយៈកាលដ៏ល្អបំផុត។ភាគីចិនរីករាយចាប់ដៃជាមួយភាគីបេឡារុស ដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ អនុវត្តគំនិតផ្តួចផ្តើមសកលទាំង៤ បង្កើនកិច្ចសម្របសម្រួលក្នុងយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងអង្គការសហប្រតិបត្តិការសៀងហៃជាដើម ព្រមនិងដើរតួនាទីជាកម្លាំងស្ថិរភាពក្នុងពិភពលោកដ៏រង្គោះរង្គើ។
ជាការឆ្លើយតប លោកLukashenkoបានលើកឡើងថា ភាគីបេឡារុសយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយភាគីចិន រំពឹងទុកថាអាចបង្កើនការប្រាស្រ័យទាក់ទងជាមួយភាគីចិន ត្រួសត្រាយវិស័យសហប្រតិបត្តិការថ្មីៗ ដើម្បីជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែច្រើន៕
