ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នា នៅភាគខាងជើង ប្រទេសអាល្លឺម៉ង់ ស្លាប់មនុស្សយ៉ាង ហោចណាស់៦នាក់

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦ នាក់បានស្លាប់នៅក្នុងការ បាញ់ប្រហារមួយនៅក្នុងទីក្រុង Stade ភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។

មន្ត្រីប៉ូលិសម្នាក់បានប្រាប់ ទីភ្នាក់ងារព័ត៌មាន dpa របស់ប្រទេសអាល្លឺម៉ង់ថា ៖ ការបាញ់ប្រហារគ្នា ត្រូវបានបាញ់នៅជិតមជ្ឈមណ្ឌល សុខុមាលភាព យុវជនមួយនៅកណ្តាលទីក្រុង។

លោកស្រី Kathrin Schuol អ្នកនាំពាក្យរបស់នាយកដ្ឋានប៉ូលីស ក្នុងតំបន់បានប្រាប់សន្និសីទ សារព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ ដោយបន្ថែមថា ពួកគេទាំងអស់សុទ្ធតែជាបុគ្គលិកនៃមណ្ឌល ឬមន្ត្រីមកពីនាយកដ្ឋានសេវាកុមារក្នុងតំបន់។

ក្នុងនោះផងដែរមនុស្ស​ជា​ច្រើន​នាក់ក៏​បានទទួល​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នេះ​បើ​តាម​មន្ត្រី​អនុវត្ត​ច្បាប់។ ប៉ូលិស​បាន​និយាយ​ថា មនុស្ស​៥​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ។

ប៉ូលីសកំពុងចាត់ទុកឧបទ្ទវហេតុនេះថាជាករណីឃាតកម្មនៅឯកន្លែងស្នាក់នៅដែលផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ម្តាយនិងស្ត្រីវ័យក្មេងដែលមានកូនៗ។ dpa បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យប៉ូលីស។ បើ​តាម​មន្ត្រី​អនុវត្ត​ច្បាប់ ការ​បាញ់​ប្រហារ​ត្រូវ​បាន​បាញ់​នៅ​ខាង​ក្នុង​កន្លែងស្នាក់នៅ​នោះ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះប៉ូលិស​បាន​ឲ្យ​ដឹង​ថា មនុស្ស​សរុប​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top