ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល នៅតែបើកការវាយប្រហារ លើប្រទេសលីបង់ ទោះបីជាកំពុងអនុវត្តលើក្របខណ្ឌ នៃកិច្ចព្រមព្រៀងក្តី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួដែលបានដក ស្រង់ចេញពីទីភ្នាក់ងារ ព័ត៌មានរដ្ឋរបស់លីបង់ (NNA) បានរាយការណ៍ថា អ៊ីស្រាអែលបានបន្តបើកការ វាយប្រហារបន្ថែមទៀត លើភាគខាងត្បូង លីបង់កាលពីថ្ងៃចន្ទ បើទោះបីជាកិច្ចព្រមព្រៀង ក្របខ័ណ្ឌលីបង់ និងអ៊ីស្រាអែលដែលបានចុះហត្ថលេខា នាពេលថ្មីៗនេះក៏ដោយ។

NNA បានរាយការណ៍ថា ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់រវាងភូមិ Qantara និង Deir Siriane ក្នុងផ្នែកភាគខាងកើតនៃតំបន់ព្រំដែន ហើយការបាញ់ផ្លោង កាំភ្លើងធំរបស់អ៊ីស្រាអែល បានកំណត់គោលដៅទីក្រុង Haddatha ក្នុងស្រុក Bint Jbeil ក៏ដូចជាជាយក្រុង Deir Siriane ឆ្ពោះទៅទន្លេ Litaniផង ។

ក្នុងនោះផងដែរយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកដែលគួរឱ្យភ្ញាក់ផ្អើលនៅលើកន្លែងយកថ្ម Ghassan Daher តាមបណ្តោយផ្លូវទៅកាន់ Ibl al-Saqi ហើយដ្រូនមួយទៀតបានហោះពីលើតំបន់ Zahrani និងភូមិក្បែរនោះដើម្បីត្រៀមវាយប្រហារតំបន់នោះផងដែរ។

ភ្លាមៗនេះនៅមិនទាន់​មាន​អ្នក​រង​របួស​ត្រូវ​បាន​គេ​រាយការណ៍​​នោះ​ទេ។នៅព្រឹកថ្ងៃចន្ទនេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការចំនួន៣ព្រមទាំងរុះរើឧបករណ៍បាញ់បង្ហោះ និងបំផ្លាញផ្លូវរូងក្រោមដីនៃក្រុម Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទរំលោភបទឈប់បាញ់របស់ក្រុម Hezbollah ។

គួរឲ្យដឹងដែឬថាការប៉ះទង្គិចគ្នារវាង អ៊ីស្រាអែល និងក្រុមហេសបូឡាបានបន្ត បើទោះបីជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្របសម្រួលដោយសហរដ្ឋអាមេរិកបានចុះហត្ថលេខា កាលពីថ្ងៃសុក្រក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top