ព័ត៌មានអន្តរជាតិ

ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីបារាំងថ្មី នឹងប្រព្រឹត្តទៅនៅខែមេសាឆ្នាំក្រោយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាសារព័ត៌មានបារាំង Le Figaro បានរាយការណ៍កាលពីថ្ងៃអង្គារថា ការបោះឆ្នោតប្រធានាធិបតីបារាំង នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា និងថ្ងៃទី២ខែឧសភា ឆ្នាំ២០២៧ សម្រាប់ការបោះឆ្នោតជុំទីមួយ និងទីពីររៀងៗគ្នា។

របាយការណ៍ដដែលបាននិយាយថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីមួយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមេសា ឆ្នាំក្រោយ បន្ទាប់មកការបោះឆ្នោតនៅថ្ងៃទី២ខែឧសភា ដោយបន្ថែមថាកាលបរិច្ឆេទ នឹងត្រូវបានប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំ ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធសប្តាហ៍នេះ។

នៅក្រោមរដ្ឋធម្មនុញ្ញរបស់បារាំង ការបោះឆ្នោតប្រធានាធិបតី ត្រូវតែធ្វើឡើងចន្លោះពី ២០ទៅ៣៥ ថ្ងៃមុនពេលផុតអាណត្តិប្រធានាធិបតី ដែលកំពុងកាន់អំណាច។ អាណត្តិប្រាំឆ្នាំទីពីររបស់លោក Emmanuel Macron ជាប្រធានាធិបតីបារាំងបានចាប់ផ្តើមនៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២២ ហើយនឹងផុតកំណត់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៧ខាងមុខនេះហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top