Feature

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យចាប់មេខ្យល់ឱ្យបាន ក្រោយបំផុសប្រជាពលរដ្ឋទៅឆក់ត្រី

ស្វាយរៀង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាឱ្យស្វែងរកចាប់ឱ្យបាននូវមេខ្យល់ ដែលបំផុសប្រជាពលរដ្ឋទៅឆក់ត្រី ហើយចាំទិញបន្តពីប្រជាពលរដ្ឋវិញ។

ការដាក់ចេញនូវបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី “ទិវាមច្ឆជាតិ ១កក្កដា ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង” នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦។

សម្ដេចធិបតី រំលឹកថា កាលពីមុនមានអ្នកបំផុសឱ្យប្រជាពលរដ្ឋទៅចាប់ដី ប៉ុន្ដែឥឡូវមានអ្នកបំផុសឱ្យពលរដ្ឋរាប់រយនាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រី ហើយនៅពេលឆក់បានគេចាំទិញវិញ ហើយពលរដ្ឋជាអ្នកប្រឈមផ្លូវច្បាប់ នៅពេលអាជ្ញាធរចាប់បាន។

សម្ដេច មានប្រសាសន៍ថា «ថ្ងៃមុនមានអ្នកទៅបំផុសប្រជាពលរដ្ឋឱ្យទៅឆក់ (ឆក់ត្រី) រាប់រយអ្នក។ ហើយអ្នកបំផុសនឹងឱ្យប្រជាពលរដ្ឋទៅឆក់ បើបានគេទិញ បើប្រឈមមុខច្បាប់ គឺប្រជាជន គេរួចខ្លួន ឥឡូវឱ្យរកមើល ចាប់ឱ្យបានអ្នកបំផុសនឹង»។

នាឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា រយៈពេល ២ឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង ប៉ុន្ដែក្នុងនោះក៏មានបញ្ហាមួយដែរ គឺតម្លៃត្រីចុះថោក៕

To Top