សំលេងកងរំពងពេញទឹកដីខ្កួនឯង ដោយ ម៉ិកស៊ិក បំបាក់ អេក្វាឌ័រ ២-០ ឆ្ពោះទៅវគ្គ ១៦ក្រុមបន្តទៀត នៅWorld Cup 2026
ក្រុមម្ចាស់ផ្ទះម៉ិកស៊ិក បានធ្វើឱ្យកីឡដ្ឋានជាតិ Estadio Azteca ក្លាយជាសមរភូមិជ័យជម្នះយ៉ាងកក្រើក បន្ទាប់ពីបានយកឈ្នះលើក្រុមអេក្វាឌ័រ ក្នុងលទ្ធផល ២-០ ក្នុងវគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2026។
ទោះបីជាមានការយឺតយ៉ាវមួយម៉ោងដោយសារអាកាសធាតុអាក្រក់ ភ្លៀងធ្លាក់ខ្លាំង និងរន្ទះ ក៏ដោយ ក៏កំដៅនៃការប្រកួតមិនបានថយចុះឡើយ។ នៅនាទីទី ២២ ខ្សែប្រយុទ្ធ Julián Quiñones បានស៊ុតបាល់បញ្ចូលទីយ៉ាងខ្លាំងក្លាបើកឆាកឱ្យម៉ិកស៊ិកនាំមុខ ១-០ មុន។

គ្រាប់បាល់ធានាជ័យជម្ន មិនទុកឱ្យគូប្រកួតដកដង្ហើមវែង ៩ នាទីក្រោយមក នាទីទី ៣១ កីឡាករជើងចាស់ Raúl Jiménez បានសហការគ្នាយ៉ាងល្អជាមួយ Quiñones រួចស៊ុតបញ្ចូលទីគ្រាប់ទីពីរយ៉ាងស្អាត បង្កើតការនាំមុខ ២-០ តាំងពីវគ្គទីមួយ។
ស្ថានភាពចុងម៉ោង អេក្វាឌ័របានព្យាយាមវាយសម្រុកនៅវគ្គទីពីរ ប៉ុន្តែមិនអាចទម្លាយរបាំងការពារ របស់ម៉ិកស៊ិកបានឡើយ។ អ្វីៗកាន់តែអាក្រក់សម្រាប់អេក្វាឌ័រ ដោយខ្សែការពារ Piero Hincapié ត្រូវទទួលបានកាតក្រហមបណ្តេញចេញពីទីលាននៅនាទីទី ៩០+៥ ពីបទមានជម្លោះពាក្យសម្តី។
ជាមួយនឹងទម្រង់លេងដ៏ល្អឥតខ្ចោះឈ្នះ ១០០% ក្នុងពានរង្វាន់នេះ ក្រុមម្ចាស់ផ្ទះរួម ម៉ិកស៊ិក នឹងត្រូវរង់ចាំជួបក្រុមឈ្នះរវាង អង់គ្លេស ឬ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅវគ្គ ១៦ ក្រុមចុងក្រោយនាថ្ងៃអាទិត្យខាងមុខនេះ នៅលើទីលានដដែល។
