SEALNet កម្ពុជានឹងរៀបចំកម្មវិធី “Whisper of the Hearts” ដេីម្បីលេីកស្ទួយភាពជាអ្នកដឹកនាំសម្រាប់សិស្សានុសិស្សមានពិការភាពថ្លង់នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ SEALNet (Southeast Asian Leadership Network) ជាអង្គការមិនរកប្រាក់ចំណេញដែលដឹកនាំដោយក្រុមយុវជនត្រូវបានបង្កេីតឡេីងក្នុងឆ្នាំ២០០៤នៅសកលវិទ្យាល័យស្ទែនហ្វដ។ SEALNet មានគោលបំណងអភិវឌ្ឍអ្នកដឹកនាំ និង បង្កេីតផលវិជ្ជមាននៅទូទាំងអាសុីអាគ្នេយ៍តាមរយៈការហ្វឹកហាត់ភាពជាអ្នកដឹកនាំសេវាកម្ម សេវាកម្មសហគមន៍ និង កិច្ចសហការឆ្លងវប្បធម៌។
កម្មវិធី Whisper of the Hearts ជាគម្រាងកម្ពុជាក្មុងSEALNetឆ្នាំ២០២៦ ដែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ រហូតដល់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាល័យអប់រំពិសេសសៀមរាប ស្ថិតក្នុភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដេីម្បីផ្តល់ឲសិស្សមានពិការភាពថ្លង់ចំនួនប្រហែល១២នាក់ចាប់ពីថ្នាក់ទី៩-១១នូវការរីកចម្រេីនតាមរយៈការរៀនសូត្រនិងសកម្មភាពអភិវឌ្ឍន៍ខ្លួនឯងដេីម្បីបង្កេីតទំនុកចិត្ត ពង្រឹងភាពជាអ្នកដឹកនាំ និង ការធ្វេីការជាក្រុម យាងស្វិតស្វាញជាមួយអ្នកណែនាំជាតិនិងអន្តរជាតិដែលមកពី៣ប្រទេសផ្សេងគ្នា។
ការជួយរបស់លោកអ្នកនឹងផ្ដល់ប្រយោជន៍ជាច្រេីនឲសិស្សានុសិស្ស និង សហគមន៍របស់ពួកគេសម្រាប់ជាទុននាពេលអនាគត ដែលគម្រេាងនេះនឹងផ្តល់លេីសពីការលេីកស្ទួយភាពជាអ្នកដឹកនាំ ពោលគឺការយល់ចិត្តយ៉ាងស៊ីជម្រៅ និង ការស្តាប់តាមរយៈការមើលឃើញ (Visual Listening) ការបង្កើនទំនុកចិត្ត និងការជម្នះភាពឯកោក្នុងសង្គម ការលើកកម្ពស់សាមគ្គីភាពក្រុម និងកិច្ចសហការបរិយាបន្ន ការបណ្តុះភាពជាគំរូពិតប្រាកដសម្រាប់ថ្ងៃអនាគត ។ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំបែបសេវាកម្មនេះប្តូរទស្សនៈរបស់សិស្សចំពោះពិការភាពផ្នែកការស្តាប់របស់ពួកគេ ពីការយល់ឃើញថាជាឧបសគ្គ មកជាទស្សនវិស័យដ៏វិសេសវិសាលមួយសម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយក្តីមេត្តាករុណា បរិយាបន្នខ្ពស់ និងមានភាពធន់។
ក្នុងគម្រេាងនេះដែរមានការចូលរូមឧបត្ថម្ភពីក្រុមហ៊ុន Grab Cambodia និង ក្រុមហ៊ុនវីរៈប៊ុនថាំដឹកអ្នកដំណើរ (VET Express) ដែលជួយឧបត្ថម្ភនិងសម្រួលការធ្វេីដំណេីររបស់កម្មវិធីទាំងស្រុងពីទីក្រុងភ្នំពេញទៅខេត្តសៀមរាមនិងការធ្វេីដំណេីរផ្សេងៗក្នុងខេត្តសៀមរាប។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរសព្ទ៖ (+855) 92 600 236 (telegram) or Email: project.cambodia.2026@project.sealnet.org ៕






