បែលហ្ស៊ិក បង្កើតប្រវត្តិសាស្ត្រវាយបកឈ្នះ សេណេហ្គាល់ ៣-២ ទាំងមិនគួរឱ្យជឿ ក្នុងម៉ោងបន្ថែម World Cup
បែលហ្ស៊ិកបានបង្កើតការវាយបកដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រ World Cup ដោយបានប្រែក្លាយការនាំមុខពីការចាញ់ ២-០ មកឈ្នះ ៣-២ លើក្រុមសេណេហ្គាល់ ក្នុងវគ្គ ៣២ ក្រុមចុងក្រោយនៅកីឡដ្ឋាន Seattle Stadium។
សេណេហ្គាល់ នាំមុខមុនយ៉ាងរឹងមាំ ក្រុមតោខៀវទ្វីបអាហ្វ្រិក សេណេហ្គាល់ បានគ្រប់គ្រងការប្រកួតយ៉ាងល្អ និងរកបាន ២ គ្រាប់នាំមុខដោយកីឡាករ Habib Diarra នាទី ២៥ និង Ismaïla Sarr នាទី ៥១។

ការរស់ឡើងវិញចុងម៉ោងរបស់បែលហ្ស៊ិក ហាក់ដូចជាអស់សង្ឃឹមទៅហើយ ប៉ុន្តែខ្សែប្រយុទ្ធបម្រុង Romelu Lukaku បានរកគ្រាប់បាល់ទី១ នៅនាទីទី ៨៦ មុនពេលខ្សែបម្រើ Youri Tielemans តែតបញ្ចូលទីគ្រាប់តាមស្មើ ២-២ នៅនាទីទី ៨៩ ដើម្បីបង្ខំឱ្យមានការលេងម៉ោងបន្ថែម ១៥នាទីពីរដង។
គ្រាប់បាល់កាត់សេចក្តីចុងម៉ោង នៅចុងបញ្ចប់នៃម៉ោងបន្ថែម នាទី ១២០+៥ បែលហ្ស៊ិកបានទទួលបាល់ពិន័យប៉េណាល់ទីបន្ទាប់ពីការពិនិត្យ VAR ហើយ Youri Tielemans ដដែលជាអ្នកស៊ុតបញ្ចូលទី ជួយឱ្យបែលហ្ស៊ិកឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។
នេះក៏ជាគ្រាប់បាល់ដែលកើតឡើងចុងម៉ោងបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ នាទីទី ១២៤:៤៤។
ជាមួយជ័យជម្នះដ៏រំភើបនេះ ក្រុមបែលហ្ស៊ិកនឹងត្រូវរង់ចាំជួបក្រុមឈ្នះរវាង អាមេរិក ឬ បូស្នី អ៊ឺសេហ្គូវីណា នៅវគ្គបន្ត។

