ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ដាក់ពង្រាយបុគ្គលិកជាង ៩០០ នាក់ ទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីឆ្លើយតបទៅនឹងការរញ្ជួយដីពីរដង

បរទេស៖ យោធាសហរដ្ឋអាមេរិកបានបង្កើតមូលដ្ឋានទ័ពដ៏រឹងមាំមួយរបស់កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុង និងជុំវិញប្រទេសវេណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការសង្គ្រោះ ដោយមានបុគ្គលិកជាង ៩០០ នាក់នៅក្នុងប្រទេស និងប្រហែល ៨០០ នាក់ទៀតនៅក្នុងមជ្ឈមណ្ឌលការាបៀន គឺព័រតូរីកូ និងគូរ៉ាកាវ, នេះបើយោងតាមឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកសម្រាប់អាមេរិកឡាទីនបានប្រាប់រ៉យទ័រ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ថា ឧត្តមសេនីយ៍ Francis Donovan មេបញ្ជាការនៃបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកបានចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បានជួយឲ្យអាកាសយានដ្ឋានដំណើរការឡើងវិញ និងបានចល័តទ្រព្យសម្បត្តិផ្លូវអាកាស និងកងទ័ពជើងទឹក ដើម្បីអនុញ្ញាតឱ្យមានការមកដល់នៃជំនួយមនុស្សធម៌ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីសប្តាហ៍មុន។

លោកបាននិយាយថា យោធាសហរដ្ឋអាមេរិកក៏បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក MQ-9 Reaper យ៉ាងហោចណាស់បួន ឬប្រាំគ្រឿងលើប្រទេសវេណេស៊ុយអេឡា ដែលរួមជាមួយនឹងក្រុមដំណើរការរួម នៅទីក្រុងម៉ៃអាមី កំពុងពង្រឹងរូបភាពស៊ើបការណ៍សម្ងាត់សម្រាប់អាជ្ញាធរវេណេស៊ុយអេឡា។

លោក Donovan បានមានប្រសាសន៍ថា «យើងកំពុងប្រើប្រាស់ ទ្រព្យសម្បត្តិដូចគ្នាមួយចំនួន ដែលយើងអាចប្រើ ដើម្បីតាមដានការគំរាមកំហែង អឌ្ឍគោលឥឡូវនេះ ដើម្បីធានាថាផ្លូវថ្នល់ត្រូវបានបើក និងធានាថាយើងដឹងពីកន្លែងដែលអគារដែលខូចខាតស្ថិតនៅ» ដោយបន្ថែមថា ការយល់ដឹងមួយចំនួននោះជួនកាលអាចពិបាកសម្រាប់អាជ្ញាធរវេណេស៊ុយអេឡាក្នុងការមើលឃើញ «ពីកម្រិតរបស់ដី»៕
ប្រែសម្រួលៈ ណៃ តុលា

To Top