អាល្លឺម៉ង់នឹងចាត់ទុកថា ការវាយប្រហារលើបំពង់បង្ហូរប្រេង Nord Stream គឺជាឧក្រិដ្ឋកម្មសង្គ្រាម
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឱ្យដឹងថា ព្រះរាជអាជ្ញាអាល្លឺម៉ង់ បានចោទប្រកាន់ជនសង្ស័យ ជនជាតិអ៊ុយក្រែននៅក្នុងការបំផ្លិច បំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំ ២០២២ ហើយបានចាត់ទុកសកម្មភាពនេះ ថាជាឧក្រិដ្ឋកម្មសង្គ្រាម។
ការចោទប្រកាន់នេះត្រូវបានដាក់លើជនសង្ស័យដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយកំណត់អត្តសញ្ញាណថាជាអតីតសមាជិកកងកម្លាំងពិសេសអ៊ុយក្រែនលោក Sergey Kuznetsov ក្នុងសប្តាហ៍នេះ។
រដ្ឋអាជ្ញាសហព័ន្ធដើមឡើយបាន ចោទប្រកាន់ជនសង្ស័យពីបទប្រព្រឹត្ត ការបំផ្លិចបំផ្លាញប្រឆាំងនឹង រដ្ឋធម្មនុញ្ញសម្រាប់ការបំបែកផ្លូវផ្គត់ផ្គង់ថាមពលដ៏សំខាន់។
ទីបំផុតពួកគេបានចាត់ទុកវាជា ឧក្រិដ្ឋកម្មសង្រ្គាម ដោយចាត់ទុកឧបទ្ទវហេតុនេះថាជាផ្នែកនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាជាក់ស្តែងសង្ស័យថាមានការចូលរួមពីរដ្ឋបរទេសនៅក្នុងការវាយប្រហារ។
យោងតាមអាជ្ញាធរអាល្លឺម៉ង់ ជនសង្ស័យ អាយុ៤៩ឆ្នាំរូបនេះ ត្រូវបានគេសន្មត់ថាបានដឹកនាំ ក្រុមអ្នកបំផ្លិចបំផ្លាញជនជាតិ អ៊ុយក្រែនមួយក្រុម ដែលត្រូវបាន គេចោទប្រកាន់ថា បានជិះទូកទៅបំពង់បង្ហូរ ប្រេងនៅលើទូកជួលតូចមួយ ដោយបានដាំគ្រឿង ផ្ទុះនៅជម្រៅប្រហែល១០០ ម៉ែត្រដោយប្រើឧបករណ៍ មុជទឹកកម្រិតពាណិជ្ជកម្ម។
ការផ្ទុះនេះបានផ្តាច់បំពង់បង្ហូរប្រេងបីក្នុងចំណោមបំពង់ទាំងបួនដែលដឹកឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅប្រទេសអាល្លឺម៉ង់កាលពីគ្រានោះ៕
ប្រែសម្រួល៖ស៊ុនលី
