សម្តេចធិបតី ៖ រាជរដ្ឋាភិបាលតែងតែគាំទ្រ ទៅដល់អង្គការសង្គមស៊ីវិល
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែគាំទ្រ ទៅដល់អង្គការសង្គមស៊ីវិល ក្នុងការធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាល ខណៈមានអង្គការរាប់ពាន់បានចុះបញ្ជីនិងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ។
ការលើកឡើងរបស់សម្តេចធិបតីនេះ ដោយសារមានអង្គការខ្លះ នៅតែចោទប្រកាន់ថា រាជរដ្ឋាភិបាល នៅតែបន្តបិទ សិទ្ធិទៅដល់អង្គការសង្គមស៊ីវិល នានានៅកម្ពុជា ៕
