Feature

ក្រសួងការងារ ៖ អ្នកមានបំណង ចង់​ក្លាយជា​សមា​ជិក ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល គួរចូលរួម​វគ្គបណ្តុះ​បណ្តាល ​សញ្ញាបត្រ​វិជ្ជាជីវៈអា​ជ្ញាកណ្តា​ល​ការ​ងារ​ជំនាន់​ទី១

ភ្នំពេញ ៖ វិទ្យាស្ថានជាតិ​ការងារ នៃក្រ​សួ​ងការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានប្រកាស​បើកវគ្គ​បណ្តុះ​ប​ណ្តាល​​សញ្ញា​បត្រ​វិជ្ជាជី​វៈអា​ជ្ញាក​ណ្តា​លការ​ងារ ជំនាន់​ទី១ ចំ​នួន ៦០​នាក់ សម្រាប់​ឆ្នាំសិ​ក្សា​២០២៦-២០២៧ ដើម្បី​ជ្រើស​រើសសមាជិកអាជ្ញាកណ្ដាលដែលអ្នកបន្តវេន បង្កើនចំនួនអាជ្ញា​កណ្តាល និងការពង្រឹងសមត្ថភាព។


មន្រ្តីជំ​នាញរបស់​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈ​បាន​ថ្លែង​ថា វិទ្យា​ស្ថា​នកំពុង​ផ្ដល់ឱកា​សដ៏​សំខាន់​ដល់​បង​ប្អូ​នគ្រប់មជ្ឈ​ដ្ឋានដែលចង់​ក្លាយជាសមាជិកក្រុ​មប្រឹ​ក្សា​អាជ្ញា​កណ្ដាល ក្នុងការចូលរួមពង្រី​កវិសាលភាពនៃ​ការដោះ​ស្រាយវិវាទ​ការងាររបស់​ក្រុមប្រឹក្សាអា​ជ្ញាកណ្តា​ល​ឱ្យ​កាន់តែមានប្រ​សិទ្ធភា​ពថែមទៀត។

​មន្រ្តីបញ្ជាក់ថា៖«បច្ចុ​ប្បន្ននេះ មានសមាជិកក្រុម​ប្រឹក្សា​អាជ្ញា​ក​ណ្ដា​លមានចំនួ​នត្រឹមតែ ៣​០នាក់​ប៉ុណ្ណោះ ​ដែល​ពួ​ក​គាត់មិនអាច​ទទួលរ៉ាប់រ​ងនូវសំ​ណុំរឿង​ដែល​អាច​នឹង​មាន​ច្រើន​​បានទេ ព្រោះក្នុង​សំណុំរឿងមួ​យ ត្រូវការ​អាជ្ញាក​ណ្ដា​ល​ចំនួន ៣​នាក់ ដើម្បី​ទទួល​យកសំណុំ​រឿងមួយ​យ​កមក​ដោះ​ស្រាយ។ ​លើស​ពីនេះ យើង​ត្រូវតែ​រៀប​ចំឱ្យមា​ន​ការប​ន្តវេន ដើម្បី​បង្កើនចំនួ​នអាជ្ញា​កណ្តា​លផង និង​ការព​ង្រឹ​ងសមត្ថភាពផង ដែ​លចៀ​សវាង​ការកកស្ទះសំ​ណុំ​រឿ​ង ព្រោះតែ​ការខ្វះអា​ជ្ញាកណ្ដា​ល»​។

មន្រ្តីជំនាញរូបនេះ​​បានបន្ថែមថា ការជូ​នដំណឹងនេះ​ គឺជា​ការ​បើ​កឱកាសឱ្យ​ភាគីពាក់ព័ន្ធ​ដែលមានបំ​ណងក្លា​យ​ជាអា​ជ្ញាក​ណ្ដាល ឬអាចបំ​ពេញគុណ​វុឌ្ឍិគ្រ​ប់គ្រាន់ទៅ​តាមលក្ខខណ្ឌច្បាប់ ហើយពួកគាត់​មានបទពិ​សោធទា​ក់ទងផ្លូវ​ច្បាប់​ក្នុងវិស័​យការ​ងារ។ ពួកគាត់គ្រា​ន់តែចូល​រួមក្នុងវគ្គ​បណ្ដុះ​បណ្ដាលតម្រ​ង់ទិសជា​មួយអ្ន​កជំនា​ញ​របស់​ក្រ​សួងការងារ ហើយអាចចូលរួម​ប្រឡងប្រជែងយ​កបេក្ខភាព​ជាអាជ្ញាកណ្ដាលនាពេលខាងមុខនេះ។

បើតាមវិ​ទ្យា​ស្ថានជា​តិកា​រងារ​បា​នឱ្យដឹង​ថា បេក្ខជនដែល​មានបំ​ណង​ចុះ​​ឈ្មោះចូលរៀន ត្រូវបំពេញលក្ខ​ខណ្ឌដូច​ជា ត្រូវមានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រ ឬសញ្ញា​បត្រស​មមូល, មានបទពិ​សោធការងារពា​ក់ព័ន្ធវិស័យច្បា​ប់ ឬវិស័​យ​​ការងារ ឬការ​ដោះស្រាយវិ​វាទការ​ងារ។

សម្រាប់ការចុះឈ្មោះ​ចូលរៀននិងព័ត៌មានបន្ថែម បងប្អូ​ន​អាច​ទាក់ទងតាមរ​យៈលេ​ខទូ​រស័​ព្ទ(តេឡេ​ក្រាម) ០១២ ៦៦២ ៧២៩/០៧៧ ៨៦៨ ៣៨៨/០១២ ៣៨៨ ៨៣២។ កាល​បរិច្ឆេ​ទទទួ​ល​ពាក្យចុះ​ឈ្មោះចូ​លរៀន ចាប់​ពីថ្ងៃទី១ ខែ​កក្កដា ដល់​ថ្ងៃ​ទី៣០ ខែ​កញ្ញា​ ឆ្នាំ២០២៦៕

To Top