លោក ឃួន ផុនរតនៈ ៖ រដ្ឋបាលខេត្ត Gyeongsangbuk-do យកចិត្តទុកដាក់លើពលរដ្ឋខ្មែរ
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានលើកឡើងថា រដ្ឋបាលខេត្ត Gyeongsangbuk-do របស់ប្រទេសកូរ៉េ តែងតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្មែររស់នៅទីនោះ ។

ក្នុងឱកាសអញ្ជើញចូលរួមពិធីស្បថ ចូលកាន់តំណែងជាអភិបាលខេត្ត Gyeongsangbuk-do អាណត្តិទី៣៤ របស់លោក Lee Cheol-woo នៅសាលាខេត្ត Gyeongsangbuk-do សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ អបអរសាទរ ចំពោះអភិបាលខេត្ត ដែលបានទទួលការគាំទ្រ ពីប្រជាពលរដ្ឋ និងជាប់ឆ្នោតបន្តដឹកនាំរដ្ឋបាលខេត្ត ក្យងសាំង សារជាថ្មី ។
លោកទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិបាលខេត្ត និងរដ្ឋបាលខេត្ត ក្យ Gyeongsangbuk-do ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍទីជនបទរបស់ប្រទេសកម្ពុជា តាមរយៈគម្រោងចលនាភូមិថ្មីរបស់ខេត្ត Gyeongsangbuk-do និងជំនួយឥតសំណង ក្នុងវិស័យវេជ្ជសាស្ត្រជាដើម ដែលបានធ្វើឱ្យទីជនបទ មួយចំនួនរបស់កម្ពុជា កែប្រែមុខមាត់ថ្មី ។ លើសពីនេះ លោកទូតក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តដែលតែងតែផ្តល់ការយកចិត្តទុកដាក់ ចំពោះការរស់នៅរបស់សហគមន៍ខ្មែរ ដែលកំពុងរស់នៅក្នុងខេត្ត Gyeongsangbuk-do ផងដែរ។

ជាថ្មីម្តងទៀត ឯកអគ្គរាជទូតសង្ឃឹមថា នឹងអាចបន្តពង្រឹងចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងរដ្ឋបាលខេត្ត ក្នុងកិច្ចសហការលើគ្រប់វិស័យពិសេសការធ្វើទំនើបកម្មវិស័យកសិកម្ម និងបំលាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕















