វ៉ាស៊ីនតោន៖ ក្រសួងការបរទេស បានឲ្យដឹងនៅមុនថ្ងៃ គម្រប់ខួបលើកទី២ នៃកិច្ចប្រជុំជាប្រវត្តិសាស្រ្តថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាអនុវត្ត កិច្ចព្រមព្រៀងកំពូលនៅសិង្ហបុរី ដែលសម្រេចបាន រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយមានឆន្ទៈ ក្នុងការប្រកាន់យកវិធីសាស្រ្ត ដែលអាចផ្លាស់ប្តូរបាន។
លោក ត្រាំ និងលោកគីម បានជួបគ្នានៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០១៨ ដើម្បីចរចាររំសាយ កម្មវិធីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម និងសម្បទានផ្សេងទៀត។
នៅចុងបញ្ចប់នៃកិច្ចប្រជុំដំបូង រវាងមេដឹកនាំនៃប្រទេសទាំងពីរ លោក ត្រាំ និងលោកគីម បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលប្តេជ្ញាចិត្តរបស់កូរ៉េខាងជើង ដើម្បី “ធ្វើការឆ្ពោះទៅរក ការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ នៃឧបទ្វីបកូរ៉េជាថ្នូរ នឹងការធានាសន្តិសុខ របស់សហរដ្ឋអាមេរិក៕ ដោយ ៖ ឈូក បូរ៉ា