ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្សី លើកឡើងថាអ៊ុយក្រែន បដិសេធ​មិនព្រម​យក​សាកសព​ទាហាន ​ដែល​បាន​បាត់បង់ជីវិត

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ រុស្ស៊ីបាននិយាយ កាលពីថ្ងៃអាទិត្យថា ក្រុងកៀវបានបដិសេធ
មិនទទួលយកសាកសពទាហាន អ៊ុយក្រែន ដែលបានស្លាប់នៅ Konstantinovka ក្នុងទីក្រុង Donetsk ។

ក្រសួងបានស្នើកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនយកអដ្ឋិធាតុទាហានអ៊ុយក្រែនដែលបានស្លាប់ចេញពីទីក្រុង
Konstantinovka ដែលឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ី តាមរយៈការប្រគល់
ដែលគ្រោងធ្វើឡើងនៅថ្ងៃទី6ខែកក្កដា។

ក្រុងគៀវត្រូវបានផ្តល់ពេលវេលាកំណត់នៅថ្ងៃត្រង់ថ្ងៃអាទិត្យ ដើម្បីឆ្លើយតបតាមរយៈបណ្តាញទំនាក់ទំនង
ផ្លូវការដែលបានកំណត់។

យ៉ាងណាក្តីក្រសួង​បាន​បញ្ជាក់​ថា​៖ ​បន្ទាប់​ពី​ពិនិត្យ​សំណើ​ជាមួយ​ភ្នាក់ងារ​ សន្តិសុខ​របស់​ខ្លួន ភាគី​អ៊ុយក្រែន
​បាន​បដិសេធ​គំនិត​ផ្តួច​ផ្តើម​នេះ។

រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​សុក្រ​ថា កងកម្លាំង​ប្រដាប់អាវុធ​ របស់​ខ្លួន​បាន​គ្រប់គ្រង​ទាំងស្រុង​ទីក្រុង
Konstantinovka នៅ​តំបន់ប្រយុទ្ធជួរមុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top