៣ខែ ! ក្រសួងបរិស្ថាន រកឃើញប្រភេទសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ
ភ្នំពេញ ៖ រយៈពេល ៣ខែ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១៤ប្រភេទ។

យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន រយៈពេល ៣ខែ ពីដើម ខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសរបស់គម្រោង និងក្រុមការងារចប្ចេកទេសរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វវត្តមាន ប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១៤ប្រភេទ។

ក្រុមការងារបច្ចេកទេស ក៏រកឃើញ ប្រភេទថនិកសត្វ បក្សី ល្មូនទទួលរងគ្រោះថ្នាក់តិចតួចមួយចំនួនទៀត កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ភេខ្លួនរលោង (ឈ្មោះអង់គ្លេស៖ Smooth-coated Otter ឈ្មោះវិទ្យាសាស្រ្ត៖ Luthogale perspicillata)៖ ភេខ្លួនរលោងជាប្រភេទភេទដែលមានទំហំ និងពណ៌ប្រហាក់ប្រហែលនឹងភេខ្លួនសំប៉ែត ដែលខុតគ្នានោះត្រង់ថា ភេខ្លួនរលោកមានដងខ្លួនរលោងរាបស្មើ និងមានកន្ទុយសំប៉ែង បំពងក បបូរមាត់លើថ្ពាល់ ក និងទ្រូងមានពណ៌លើឿងស្រាល ។ ភេប្រភេទនេះមានរស់នៅតាមតំបន់វាលទំនាបដូចជានៅតាមមាត់ពាមទន្លេ មាត់ទន្លេ ព្រៃកោងកាង ស្ទឹង បឹង និងអូរ។ ភេខ្លួនរលោងនេះរស់នៅជាក្រុមគ្រួសារដែលមានមេបា និងកូនរបស់វាដូចជាប្រភេទភេដទៃទៀតដែរ។

ពួកវាតែងតែរួបរួមគ្នាជាច្រើនក្រុមក្នុង ការរកចំណី ដែលជាវិធីមានប្រសិទ្ធភាពបំផុត ដែលអាហារសំខាន់ របស់ពួកវាគឺពពួកសត្វសំបករឹង (ក្តាម លៀស គ្រំ) និងត្រី។ ប្រភេទនេះមានវត្តមាននៅក្នុងខេត្តក្រចេះ ព្រែកទាល់ (ឋបនីយជីវៈមណ្ឌលបឹងទន្លេសាប) និងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ គេក៏ឃើញមានវត្តមានៅក្នុងប្រទេសប៉ាគីស្ថាន និងឥណ្ឌ រហូតដល់តំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ ភេតូចជាប្រភេទមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយទទួលរងគ្រោះនៅលើពិភពលោក។ ភេប្រភេទនេះ ក៏កំពុងរងគ្រោះដោយសារការទាក់ចាប់ ដើម្បីធ្វពាណិជ្ជកម្ម បរបាញ់ និងការបាត់បង់ទីជម្រក៕
















