ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អំពាវនាវ ឲ្យចិននិងរុស្សី ដើម្បីរារាំងអាមេរិក ដែលកំពុងប៉ុនប៉ង បន្តដាក់ទណ្ឌកម្ម លើសព្វាវុធ របស់ខ្លួន

បរទេស៖នៅសប្តាហ៍នេះ ប្រទេសអ៊ីរ៉ង់បានធ្វើការទទួច សុំឲ្យប្រទេសរុស្សីនិងប្រទេសចិនក្នុងការប្រឈមមុខទទល់នឹង សហរដ្ឋអាមេរិកដែលតែងតែ មានបំណងចង់បន្តដាក់ទណ្ឌកម្មរបស់យូអិនលើសព្វាវុធ របសអ៊ីរ៉ង់បន្ថែមទៀត នៅក្រោយពេលដែល វាត្រូវអស់សុពលភាពនៅក្នុងខែតុលាខាងមុខនេះ។

កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ របស់ទីក្រុងតេហរ៉ង់កាលពី ឆ្នាំ២០១៥នឹងកាត់តែខិតជិតមកដលកាលកំណត់ក្រោយពេល ដែលវាត្រូវបានចុះហត្ថលេខា ដោយប្រទេសមហាអំណាចទាំង៥កាលពីឆ្នាំ២០១៥មក។បច្ចុប្បន្នរដ្ឋាភិបាល របស់លោកត្រាំតែងតែបានព្យាយាមធ្វើការងារជាមួយនឹងយូអិន ដើម្បីរកវិធីដាក់ទណ្ឌកម្មបន្ថែម និងកាន់តែខ្លាំងលើប្រទេស អ៊ីរ៉ង់ដោយលើកឡើងថា ប្រសិនបើមានការដកទណ្ឌកម្មនោះ វានឹងធ្ថើឲ្យប្រទេសអ៊ីស្លាមមួយនេះមានឧិកាសបង្កចលាចល នៅក្នុងមជ្ឈឺមបូព៍ាជាមិនខាន។

លោកប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ រូហានីបានថ្លែងនាពេលចុងក្រោយនេះថា ប្រទេសអាមេរិកតែងតែបង្ហាញសកម្មភាពខឹងច្រឡោតអន់ចិត្ត និងចង់ឲ្យអង្គការសហប្រជាជាតិ ក្នុងការបន្តដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរលើប្រទេសរបស់លោក ហើយ ក្នុងនោះលោកប្រធានាធិបតីរូបនេះក៏បានអំពាវនាវឲ្យប្រទេសជាហត្ថលេខីទាំង៤ក្នុងការជួយ សម្របសម្រួលការងារនេះផងជាមួយនឹងអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top