កិច្ចប្រជុំកំពូល អង្កការណាតូនៅតួគី ខណៈដែលប្រធានបទ នៃវិស័យការការពារជាតិ គឺជាដំណោះស្រាយកង្វល់ផ្នែកយោធា
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កិច្ចប្រជុំកំពូលរបស់មេដឹកនាំណាតូ បានបើកនៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួគី កាលពីថ្ងៃអង្គារជាមួយនឹងវេទិកាឧស្សាហកម្មការពារជាតិ ជាអទិភាពសំខាន់មួយ ដោយបង្ហាញពីគំនិតផ្តួចផ្តើមឧស្សាហកម្មការពារជាតិសំខាន់ៗ ដែលមានគោល បំណងពន្លឿនការផលិត និងលទ្ធកម្មអាវុធ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការពង្រីកផ្នែក យោធារបស់សម្ព័ន្ធមិត្ត ។
គេកត់សម្គាល់ឃើញថា ការដាក់បញ្ចូលជាលើកដំបូងរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ វេទិកានេះបានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ណាតូ និងអ្នកតំណាងមកពីក្រុមហ៊ុនការពារជាតិ លោកខាងលិចធំៗ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ យោធានៅទូទាំងរដ្ឋជាសមាជិក ។
នៅក្នុងព្រឹត្តិការណ៍នេះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានចាប់ផ្តើមគំនិតផ្តួចផ្តើម
Drone Edge ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រឆាំងយន្តហោះគ្មានមនុស្សបើក ដោយនិយាយថា រដ្ឋ
ជាសមាជិកនឹងផ្តល់ប្រាក់ជាង៤០ពាន់លានដុល្លារដល់វិស័យនេះក្នុងរយៈពេល៥ឆ្នាំខាងមុខ។
គាត់ក៏បានបង្ហាញពីទំរង់ ថ្មីដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ក្រុមហ៊ុនការពារឯកជនក្នុងការ
ចូលទៅកាន់កិច្ចសន្យាសម្ព័ន្ធភាព និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការឧស្សាហកម្មតម្លៃ២,៨ ពាន់លានដុល្លារ
ដែលក្រុមហ៊ុនការពារជាតិអាមេរិក រួមទាំងក្រុមហ៊ុន Lockheed Martin អាចចាប់ដៃគូជាមួយក្រុមហ៊ុន
អឺរ៉ុបដើម្បីផលិតអាវុធដែលរចនាដោយសហរដ្ឋអាមេរិក ដូចជារថក្រោះ Abrams និងមីស៊ីល ATACMS នៅអឺរ៉ុប
ជាដើម។
ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូន និងប្រតិបត្តិការ សម្ព័ន្ធមិត្តជាច្រើន
រួមទាំងប្រទេសតួគី បានចាប់ផ្តើមគំនិតផ្តួចផ្តើមលទ្ធកម្មរួមគ្នាថ្មី ដើម្បីពង្រីកកងនាវាដឹកជញ្ជូនយុទ្ធសាស្ត្រ និងយន្តហោះ
ចាក់សាំងតាមអាកាសរបស់អង្គការណាតូផងដែរ៕
ប្រែសម្រួល៖ស៊ុនលី










