ឱនភាពថវិកា របស់ប្រទេសគុយវ៉ែតកើនឡើង ១៣,២ ភាគរយនៅក្នុងឆ្នាំ ២០២៥-២០២៦
គុយវ៉ែត៖ ប្រទេសគុយវ៉ែតបានកត់ត្រា ឱនភាពថវិកាជាក់ស្តែងចំនួន ៧,១ ពាន់លានឌីណារគុយវ៉ែត (ប្រហែល ២៣,១ ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦ ដែលជាការកើនឡើង ១៣,២ ភាគរយពីឆ្នាំសារពើពន្ធមុន។
យោងតាមគណនីសារពើពន្ធ ចុងក្រោយរបស់ក្រសួង ចំណូលរដ្ឋាភិបាល ជាក់ស្តែងមានចំនួនសរុបប្រហែល ១៦,៥ ពាន់លានឌីណារគុយវែតក្នុង រយៈពេលដូចគ្នា ខណៈដែលការចំណាយជាក់ស្តែងបានឈានដល់ ២៣,៦ ពាន់លានឌីណារ។
ក្រសួងមិនបានពន្យល់លម្អិត អំពីមូលហេតុនៅពីក្រោយឱនភាពកាន់តែធំនោះទេ ។ សេដ្ឋកិច្ចរបស់ប្រទេសគុយវ៉ែត នៅតែពឹងផ្អែកយ៉ាងខ្លាំង ទៅលើចំណូលប្រេង ដែលធ្វើឱ្យហិរញ្ញវត្ថុសាធារណៈងាយនឹងប្រែប្រួលទៅតាមការប្រែប្រួលនៃតម្លៃប្រេងឆៅសកល។
គួរបញ្ជាក់ថា ប្រទេសឈូងសមុទ្រមួយនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបន្តកំណែទម្រង់ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដែលមានគោលបំណង ធ្វើពិពិធកម្មប្រភពចំណូល និងបង្កើននិរន្តរភាពនៃហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន៕










