លោក Trump ចេញបញ្ជាកាត់ទំនាក់ទំនង ពាណិជ្ជកម្មជាមួយនឹង អេស្បាញនៅអំឡុងពេលប្រជុំណាតូ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump
បានប្រកាសកាលពីថ្ងៃពុធថា ការបញ្ឈប់ជាបន្ទាន់ ចំពោះពាណិជ្ជកម្មទាំងអស់ រួមទាំងដំណើរទស្សនកិច្ចជា មួយប្រទេសអេស្បាញ ដោយរិះគន់ការខ្វះខាតរបស់ទីក្រុងម៉ាឌ្រីដ ក្នុងសម្ព័ន្ធភាពអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងអំឡុងពេលកិច្ច ប្រជុំកំពូលរបស់អង្គការណាតូ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន រួមជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅមុនកិច្ចប្រជុំកំពូលផ្លូវការនោះ
លោក Trump បាននិយាយថា៖ប្រទេសអេស្ប៉ាញ គឺជាបុព្វហេតុដែលខ្ជះខ្ជាយ។ យើងមិនចង់ធ្វើពាណិជ្ជកម្មណាមួយជាមួយអេស្ប៉ាញ
ទៀតទេ។
ប្រធានាធិបតីអាមេរិកបន្ទាប់មកបានណែនាំជាសាធារណៈដល់រដ្ឋបាលរបស់លោកឲ្យផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម។
ងាកទៅរដ្ឋមន្ត្រីក្រសួង រតនាគារអាមេរិក Scott Bessent លោក Trump បាននិយាយថា អេស្ប៉ាញគឺជាដៃគូដ៏គួរ ឱ្យភ័យខ្លាច នៅក្នុងអង្គការណាតូ ។ ពួកគេមិនចូលរួម ពួកគេមិនបង់ប្រាក់។ ខ្ញុំមិនចង់ធ្វើអ្វីជាមួយអេស្ប៉ាញទេ។ កាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយ
អេស្ប៉ាញ រួមទាំងដំណើរទស្សនកិច្ចផង។
គួរឲ្យដឹងដែរថាថ្មីៗនេះ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដបានបដិសេធ មិនបំពេញតាមគោលដៅ ចំណាយលើវិស័យការពារជាតិ សរុប៥ ភាគរយ (GDP) ថ្មីរបស់អង្គការណាតូ ហើយបានបដិសេធមិនអនុញ្ញាត ឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ខ្លួនសម្រាប់ប្រតិបត្តិការក្នុងអំឡុង ពេលសង្រ្គាមជាមួយអ៊ីរ៉ង់នោះដែរ៕
ប្រែសម្រួល៖ស៊ុនលី










