ព័ត៌មានអន្តរជាតិ

លោក Trump លើកឡើងថាបទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់ ឈានមកដល់ទីបញ្ចប់ហើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា បទឈប់បាញ់ ដ៏ផុយស្រួយជាមួយអ៊ីរ៉ង់ គឺបានចប់ហើយ បន្ទាប់ពីយោធាអាមេរិក បានធ្វើការវាយប្រហារជាបន្តបន្ទាប់ លើសាធារណរដ្ឋអ៊ីស្លាម ជុំវិញ ការវាយប្រហារលើនាវាដឹកប្រេងចំនួនបី ដែលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz ។

កាលពីថ្ងៃពុធ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា ខ្លួនបានវាយប្រហារលើមូលដ្ឋាន ជើងគោក និងគោលដៅកងទ័ពជើងទឹក អ៊ីរ៉ង់រាប់សិប ជាការឆ្លើយតបនឹងការវាយប្រហារ របស់អ៊ីរ៉ង់លើនាវាពាណិជ្ជកម្មចំនួន៣គ្រឿងដែលកំពុងឆ្លង កាត់ច្រកសមុទ្រ Hormuzព្រមទាំង ដោយបានថ្កោលទោសទីក្រុងតេហរ៉ង់ សម្រាប់ការឈ្លានពានដែលមិនមានការធានា គ្រោះថ្នាក់ និងជាការរំលោភបំពានច្បាស់លាស់។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា កប៉ាល់ដឹកប្រេងមួយគ្រឿង ដែលមានទំនាក់ទំនងជាមួយប្រទេសកាតា ត្រូវបានវាយប្រហារ ខណៈដែលវាកំពុងបើកឆ្លងកាត់ច្រកសមុទ្រ និងមិនអើពើនឹងការព្រមានម្តងហើយម្តងទៀត។

យ៉ាងណាក្តីប្រភពរបស់រដ្ឋាភិបាលអ៊ីរ៉ង់បានប្រាប់ទូរទស្សន៍ Press TV ថាចរាចរណ៍ណាមួយឆ្លងកាត់ចំណុចចង្អុល គួរតែត្រូវបានអនុម័តដោយទីក្រុងតេហរ៉ង់។

នៅពេលដែលភាពតានតឹង កើនឡើង កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារ លើទ្រព្យសម្បត្តិយោធារាប់សិបរបស់ សហរដ្ឋអាមេរិកនៅក្នុង ​ប្រទេសបារ៉ែន និងគុយវ៉ែត ដោយបន្ថែមថាវាបានទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 របស់អាមេរិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top