update: ស៊ីរ៉ែនបន្លឺឡើង នៅប្រទេសគុយវ៉ែត បារ៉ែន និងកាតា ព្រមានពីការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីរ៉ង់
គុយវ៉ែត៖ គុយវ៉ែត បានបន្លឺសំឡេងស៊ីរ៉ែន ព្រមានមីស៊ីលនៅថ្ងៃព្រហស្បតិ៍ ខណៈដែលស៊ីរ៉ែនត្រូវបានឮ នៅក្នុងប្រទេសបារ៉ែន និងកាតា ដូចគ្នា ដោយព្រមានអំពីការវាយប្រហាររបស់អ៊ីរ៉ង់។
យោធាគុយវ៉ែតបានឧ្យដឹងនៅលើបណ្ដាញសង្គម X ថា ការការពារដែនអាកាសរបស់គុយវ៉ែត កំពុងឆ្លើយតបទៅនឹង “ការគំរាមកំហែងដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីសត្រូវ”។
កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ រយៈពេលពីរថ្ងៃជាប់ៗគ្នា ដើម្បី “បន្ថយ” សមត្ថភាពរបស់អ៊ីរ៉ង់ “ក្នុងការគំរាមកំហែងដល់សេរីភាព នៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស” នេះបើយោងតាមបញ្ជាការ កណ្តាលសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា










